Banner-right
Banner-right

រំជួលចិត្តណាស់! មន្ត្រីប៉ូលិសក្លាហានហ៊ានលះបង់ ជួយប្រជាជនក្នុងករណីឣគ្គីភ័យឆាបឆេះផ្ទះដូរហ្គាសមួយកន្លែង នៅសៀមរាប

(សៀមរាប)៖ មន្ត្រីនគរបាលម្នាក់ ដែលបានរងរបួសធ្ងន់ធ្ងរ រលាកភ្លើងពេញខ្លួន ពេលចូលរួមប្រតិបត្តិការសង្គ្រោះក្នុងហេតុការណ៍អគ្គិភ័យ ដែលបានឆាបឆេះក្នុងទីតាំងបញ្ជូលហ្គាសរថយន្តមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីម៉ោងជាង១រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។

ក្នុងនោះ ចំពោះមូលហេតុនៃការឆាបឆេះនេះគឺបណ្តាលមកពីការផ្ទុះធុងហ្គាស ហើយជនរងគ្រោះដែលរបួសធ្ងន់នេះ មានឈ្មោះ ហួត មុនីពិសាខ ជាមន្ត្រីប៉ូលិស ផ្នែកអន្តរាគមន៍ នៃស្នងការនគរបាលខេត្តសៀមរាប ព្រោះតែជួយប្រជាជនក្នុងករណីឣគ្គីភ័យឆាបឆេះផ្ទះដូរហ្គាសមួយកន្លែង នៅសៀមរាប ទើបសមត្ថកិច្ចម្នាក់នេះរងគ្រោះថ្នាក់ដល់ថ្នាក់នេះ ៕ ដោយ៖ យុទ្ធ

អត្ថបទដែលជាប់ទាក់ទង