Banner-right
Banner-right

អាមេរិក៖ ចិនកំពុងបញ្ជូនទ័ពមកក្បែរព្រំដែនហុងកុងដើម្បីត្រៀមដោះស្រាយបាតុកម្ម

(អន្តរជាតិ)៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំកាលពីថ្ងៃអង្គារបាននិយាយថា កងទ័ពចិនកំពុងធ្វើដំណើរទៅកាន់ព្រំដែនជាមួយហុងកុងដោយសំអាងលើព័ត៌មានដែលចារកម្មចិនផ្ញើមកចារកម្មអាមេរិក។ នេះបើយោងតាមប្រភពសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ។

ដំណឹងនេះកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋជាច្រើនរបស់ចិនបានបញ្ចេញវីដេអូ បង្ហាញរថក្រោះនិងរថយន្ដដឹកយោធាចល័តទៅទីក្រុងសិនចិន ដែលមានព្រំប្រទល់ជាប់ជាមួយហុងកុងប្រវែង២២គីឡូម៉ែត្រ។

នៅក្នុងការប៉ះទង្គិចគ្នាចុងក្រោយបង្អស់កាលពីថ្ងៃពុធ ប៉ូលិសហុងកុងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុកររាប់រយនាក់ ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានីយប៉ូលិសនៅក្នុងតំបន់លំនៅដ្ឋាន Sham Shui Po ក្នុងសង្កាត់ Kowloon។ ខណៈក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នាដើម្បីប្រារព្ធ “ពិធីបុណ្យខ្មោចអត់ឃ្លាន”។

សូមបញ្ជាក់ថា វីដេអូនិងរូបភាពផ្កាយរណបថ្មីៗបានបង្ហាញរថយន្តយោធារាប់រយគ្រឿងប្រមូលផ្តុំគ្នានៅឯមជ្ឈមណ្ឌលកីឡាមួយក្នុងទីក្រុងរបស់ចិនដីគោកជាប់ព្រំប្រទល់ហុងកុង ដែលជាប្រផ្នូលមួយប្រាប់ថាចិនអាចនឹងត្រៀមចាត់វិធានការបង្រ្កាបយ៉ាងតឹងរ៉ឹងទៅលើក្រុមបាតុករហុងកុង ដែលពួកចិនប៉េកាំងចាត់ទុកជា “ពួកភេរវករ”៕ កែសម្រួល៖ យុទ្ធ

អត្ថបទដែលជាប់ទាក់ទង