Banner-right
Banner-right

ដង្ហើមចុងក្រោយរបស់ពលរដ្ឋតំបន់អូអារ៉េវ គឺលោក គួចចំរើន ខណះពេលរដ្ឋបាលក្រុងត្រូវបានពលរដ្ឋបង្ហាញអំពីភាពអស់ជំនឿ

(ព្រះសីហនុ)៖ ក្រុមប្រជាពលរដ្ឋតំបន់អូអារ៉េវ ស្ថិតក្នុងក្រុមទី១៦ភូមិ០៣សង្កាត់លេខ០១ ក្រុងព្រះសីហនុ បានសម្តែងការអស់ជំនឿយ៉ាងខ្លាំងចំពោះចំណាត់ការរបស់រដ្ឋបាលក្រុងព្រះសីហនុ បន្ទាប់ពី រដ្ឋបាលក្រុងចុះធ្វើកំណត់បញ្ឈប់ការសាងសង់ភាគីជម្លោះចំនួន០៣ដងរួចមកហើយនិងបានបើកកិច្ចប្រជុំបិទទ្វា កាលពីរសៀលថ្ងៃទី២៧សីហាកន្លងទៅនេះ ដោយក្រុមប្រជាពលរដ្ឋហៅថា ប្រជុំបង្រ្កប់កិច្ច។

បន្ទាប់ពីមានកិច្ចប្រជុំបិទទ្វា បែបសម្ងាត់មួយនៅក្នុងសាលាក្រុងព្រះសីហនុ អស់រយះពេលជិត២ម៉ោងកាលពីរសៀលថ្ងៃទី២៧សីហារួចមក តំណាងប្រជាពលរដ្ឋលោក ឌុច ចាន់ សម័យ រួមជាមួយសង្គមស៊ីវិលបានសម្តែងការខកចិត្តយ៉ាងខ្លាំង ដោយសារតែកិច្ចប្រជុំនេះ ពុំទទួលបានផ្លែផ្កា គ្មានលទ្ឋផលណាមួយផ្តល់ទំនុកចិត្តដល់ភាគីប្រជាពលរដ្ឋ ព្រោះតែភាគីម្ខាងទៀតរបស់លោក ស្រី ឡឹក លក្ខិណាពុំខ្វល់ទៅនឹងមតិរបស់លោក អ៊ី សុខ ឡេងអភិបាលក្រុងព្រះសីហនុ ។

ជុំវិញការបដិសេធន៏ប៏ណ្ណកម្មសិទ្ឋរបស់លោកស្រី ឡឹក លក្ខិណា ដូចអ្វីដែលរដ្ឋបាលខេត្តធ្លាប់ចេញលិខិតបដិសេធ៏ម្តងរួចមកហើយដែរ ដោយលោក ស្រី ឡឹក លក្ខិណា និង ប្តី ឈ្មោះ គិត ប៊ុន នៅតែព្យាយាម និង យកប័ណ្ណសំគាល់សិទ្ឋឆ្នាំ១៩៩៣មកប្រើប្រាស់ដ៏ដែល មិនត្រឹមតែប៉ុណ្ណោះលោក ស្រី ឡឹក លក្ខិណា និងប្តីនៅតែព្យាយាមធ្វើសកម្មភាពនៅលើដីទំនាស់ដ៏ដែល បើទោះបីជារដ្ឋបាលក្រុងចុះធ្វើកំណត់ហេតុបញ្ឈប់ការសាងសង់ចំនួន០៣ដង រួចមកហើយក្តី ប៉ុន្តែគេពុំបានឃើញរដ្ឋបាលក្រុងមានវិធានការណាមួយចំពោះលោក ស្រី ឡឹក លក្ខិណា និង ប្តីនោះទេ ដែលសកម្មភាពនេះ អាចសបញ្ចាក់អំពីភាពកំសោយមួយរបស់រដ្ឋបាលក្រុងនិងរដ្ឋបាលខេត្តព្រះសីហនុ ដែលពុំអាចអនុវត្តន៏ច្បាប់ទៅតាមនិតិវិធី។

លោក ឌុច ចាន់ សម័យ បានគូសបញ្ជាក់ទៀតថា តើច្បាប់ និង ភាពយុត្តិធម៏នៅកន្លែងណា សូម្បីតែបុគ្គលមួយគ្រួសារ រដ្ឋបាលក្រុង និង ខេត្តអនុវត្តន៏ច្បាប់ពុំបានផង តើអោយប្រជាពលរដ្ឋទៅសង្ឃឹមអ្វីទៀត បើដូច្នោះចាំបាច់អីដឹកនាំកំលាំងចុះធ្វើកំណត់ហេតុនាំខាតពេលវេលាធ្វើអ្វី? បើធ្វើហើយគេពុំស្តាប់ដ៏ដែល ពុំហ៊ានអនុវត្តន៏ច្បាប់ដ៏ដែលនោះ។ព្រោះសូម្បីតែ អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ក៏ភាគីលោកស្រី ឡឹក លក្ខិណា មិនយកដាក់ក្នុងចិត្តផង តើអោយពួកគាត់សង្ឃឹមអ្វីទៀត។

ដោយឡែក លោក សុខសុខុមប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា(ស៊ីអិនរ៉ូ)C.N.ROនៅតែបង្ហាញទស្សនៈថា រឿងនេះអាជ្ញាធរក៏បានដឹងឮរួចរាល់អស់ហើយដែរ ហើយអាជ្ញាធរក៏បានធ្វើសកម្មភាពហាមឃាត់រួច៣ដងមកហើយដែរ ប៉ុន្តែមិនទាន់ឃើញអាជ្ញាធរធ្វើសកម្មភាពណាមួយនៅឡើយលើទីតាំងដីនេះ អញ្ចឹងទើបធ្វើឲ្យអ្នកទាំង២នេះមានសកម្មភាពរៀងៗខ្លួនកើតឡើង។ លោកបានបន្តថា អាជ្ញាធរ មិនគួរអូសបន្លាយពេលវេលាឲ្យកើតមានជម្លោះរាំរ៉ៃនោះទេ គួរត្រូវបានដោះស្រាយបញ្ចប់ បើទុកឲ្យមនុស្ស២នាក់ ដណ្ដើមគ្នាដេកកណ្ដាលនោះតទៅទៀតពិតជាមិនល្អនោះទេ។

ជុំវិញបញ្ហានេះ លោក សន កុសលអភិបាលរងក្រុងព្រះសីហនុ បានឆ្លើយប្រាប់បណ្តាញសារព័ត៏មាននៅក្រោយកិច្ចប្រជុំថា ជុំវិញបញ្ហានេះ មានតែថ្នាក់ខេត្តទេ ដែលអាចដោះស្រាយបញ្ចប់ព្រោះរដ្ឋបាលក្រុងអលទ្ឋភាពក្នុងការដោះស្រាយហើយដោយសារតែលោក ស្រី ឡឹក លក្ខិណា ពុំស្តាប់តាមការពន្យល់ណែនាំ របស់លោក អ៊ី សុខ ឡេងអភិបាលក្រុង ដោយលោកស្រីនៅតែសំអាងលើប័ណ្ណកម្មសិទ្ឋលេខA9.11 ចេញឆ្នាំ១៩៩៣ដ៏ដែលបើទោះបីជាលោក អភិបាលក្រុងបានគូសបញ្ជាក់ថា ប័ណ្ណសំគាល់សិទ្ឋនេះ ត្រូវបានរដ្ឋាភិបាលនិរារណ៏តាំងពីឆ្នាំ១៩៩៧មកម្លេះដូចនេះប័ណ្ណសំគាល់សិទ្ឋនេះពុំមានសុពលភាពផ្នែកផ្លូវច្បាប់ឡើយ។

ទាក់ទិនទៅរឿងរ៉ាងដ៏ចំរោងចំរាស់នេះផងដែរ ត្រូវបានបញ្ឈដ្ឋានខាងក្រៅក៏ដូចជាអ្នកច្បាប់មួយចំនួន បានបង្ហាញទស្សនៈថា រឿងនេះបើយើងពិនិត្យមួយផ្នែក យើងគិតថា វាមានក្ខណះតូចតាចទេ ប៉ុន្តែបើយើងពិនិត្យអោយបានស៊ីជម្រៅ វាជារឿងគ្រោះថ្នាក់បំផុតសម្រាប់រដ្ឋបាលខេត្តដែលដឹកនាំដោយ លោក គួច ចំរើន អភិបាលខេត្តថ្មីដែលកំពុងមានឈ្មោះបោះសម្លេងថាជាបុគ្គលឆ្នើម មានប្រជាប្រីយ៏ភាព ក្នុងជួររដ្ឋាភិបាលមួយរូប ព្រោះរឿងនេះ ស្រួលមិនស្រួលអាចផ្ទុះជារឿងធំ ពីកម្ទេចភ្លើង ក្លាយជាអគ្គីភ័យ ដោយសារតែប័ណ្ណសំគាល់សិទ្ឋឆ្នាំ១៩៩៣ដែលរដ្ឋាភិបាលបាននិរារណ៏នេះ មានចំនួនច្រើនណាស់ ដែលសរុបផ្ទៃដីមានជាង៦០០០ហិចតាឯណោះ មិនមែនមានតែឈ្មោះលោក ស្រី ឡឹក លក្ខិណា តែមួយគ្រួសារ(០២ហិចតា៥៩អា)នោះទេ។

ដូច្នោះប្រសិនបើលោកស្រី ឡឹក លក្ខិណាអាចយកមកជាកម្មសិទ្ឋវិញបានចុះម្ចាស់ប័ណ្ណសំគាល់សិទ្ឋដ៏ទៃទៀតគេនឹងមានអារម្មណ៏បែបណា ដូច្នោះប្រសិនរដ្ឋបាលខេត្តនៅតែអូសបន្លាយពុំព្រមវះកាត់អោយបានដាច់ស្រាច់ ទៅតាមយុទ្ឋសាស្ត្រនិងនិតិវិធីដោយយកច្បាប់ជាគោលទេនោះ រឿងនេះនឹងរីករាលដាលកាន់តែធំឡើងៗមិនខុសអ្វីជំងឺមហារីកនោះទេ។ប៉ុន្តែគេសង្ឃឹមជឿជាក់ថា លោក គួច ចំរើន មិនបណ្តោយអោយបញ្ហានេះរីករាលដាលបានឡើយ ព្រោះតែប្រជាពលរដ្ឋស្ទើតែមួយប្រទេសបានស្គាល់យ៉ាងច្បាស់ អំពីភាពម៉ឺងម៉ាត់ម៉ត់ចត់ទន់ភ្លន់តែរឹងមាំ៕ដោយ៖ឈុន គឹមហៃ

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz