Banner-right
Banner-right

លោក ផែង វណ្ណៈ បានផ្ដាំទៅចោម ខ្វាន់ កុំអាងលុយ អាងខ្សែ ខណៈដែលនាងមិនព្រមចូលខ្លួនបំភ្លឺតាមការកោះហៅ

(ភ្នំពេញ)៖ ចំពោះរឿងរ៉ាវរបស់ ចោម ខ្វាន់ កាលពីថ្មីៗនេះ យោងទៅតាមប្រភពលោក​ ផែង វណ្ណៈ បានអោយដឹងក្នុងការឡាយហ្វេសប៊ុកថា នគរបាលព្រហ្មទណ្ឌបានកោះហៅ ប៉ុន្តែចោម ខ្វាន់ មិនព្រមចូលខ្លួនមកបំភ្លឺតាមការកោះហៅទេ។

យ៉ាងណាមិញ លោក ផែង វណ្ណៈ បានសង្កត់ធ្ងន់ថា លោកនឹងតាមរឿងនេះទាល់តែចប់ សំខាន់ចោម ខ្វាន់ ត្រូវតែចេញមុខទទួលខុសត្រូវចំពោះជនរងគ្រោះឫក៏អត់? ហើយលោកក៏បានផ្ដែផ្ដាំទៅកាន់ចោម ខ្វាន់ អោយចូលខ្លួនបំភ្លឺអោយជនរងគ្រោះទៅ ជជែកគ្នាដោះស្រាយជាមួយនឹងជនរងគ្រោះទៅ កុំអាងលុយ អាងខ្សែ។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ លោក ផែង វណ្ណៈ បានធ្វើការឡាយនិយាយអំពីរឿងរ៉ាវនឹងបងប្អូន ចោម ខ្វាន់ ដែលបានលក់កាបូបក្លែងក្លាយ ភូតភរបោកប្រាស់អ្នកទិញ ដោយចោម ខ្វាន់ ថានឹងទទួលខុសត្រូវទាំងស្រុង ព្រមសងលុយទៅអតិថិជនវិញ ប៉ុន្តែមានលក្ខខណ្ឌក្នុងការសង ដោយត្រូវកាត់ខាត ៣០% ចំពោះកាបូបដែលប្រើហើយ និងសងលុយគ្រប់ចំនួនវិញ ចំពោះកាបូបដែលមិនទាន់បានប្រើ។ ក្នុងនោះដែរ លោក ផែង វណ្ណៈ លោកនឹងទុកអោយពេលអោយ ចោម ខ្វាន់ ២ថ្ងៃ ដើម្បីសំរេចជាលើកចុងក្រោយ ថាតើត្រូវបន្តទៅមុខទៀត ឫយ៉ាងណា អាស្រ័យទៅលើការចរចារ រវាង ចោម ខ្វាន់ និងអ្នករងគ្រោះ(អ្នកទិញ) ដោយអោយចោម ចន្ទ ត្រូវដោះស្រាយនូវលក្ខខណ្ឌ៣យ៉ាង៖ ទី១ ត្រូវសងលុយទៅអ្នកទិញអោយគ្រប់ចំនួន, ទី២ ត្រូវឡាយសុំទោសអ្នកទិញដែលខ្លួនបានជេរគេ និងទី៣ ត្រូវសន្យាឈប់លក់របស់ក្លែងក្លាយ និងភូតភរបោកប្រាស់អតិថិជនទៀត៕ ដោយ៖ HSP


អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz