Banner-right
Banner-right

លោក ហ៊ុន ម៉ាណែត សិក្ខាកាមទាំងអស់រក្សាការពារអោយបាននូវស្មារតីទទួលខុសត្រូវក្នុងការគោរពវិន័យនិងអនុវត្តបទបញ្ជាកងទ័ព

(បាត់ដំបង)៖ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា សិក្ខាកាមទាំងអស់ត្រូវរក្សាការពារអោយបាននូវស្មារតីទទួលខុសត្រូវក្នុងការគោរពវិន័យនិងអនុវត្តបទបញ្ជាកងទ័ពសំដៅការធានាប្រសិទ្ធភាពជោគជ័យនិង ប្រតិបត្តិការសឹករក្សាបាននូវទាំងមនុស្សនិងការគ្រប់គ្រងអោយបានល្អ។

លោកថ្លែងបែបនេះនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិតថ្នាក់វរសេនាតូចសហការវាយលុក ដែលប្រព្រឹត្តធ្វើឡើងនៅព្រឹកថៃ្ងទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោ សែន ភ្នំវាលចាបយោធភូមិភាគទី៥ ដែលស្ថិតក្នុងភូមិកណ្ដាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយមានការចូលរួមពី លោកអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក លោកអភិបាលខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ និងលោកមេបញ្ជាការ មេបញ្ជាការរងគ្រប់បណ្តាអង្គភាព ព្រមទាំងនាយ ពលទាហាន សិក្ខាកាមសរុបចំនួន១៥៤៣នាក់បានចូលរួម។

បន្ថែមពីនេះ លោកអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក សិក្ខាកាមទាំងអស់ក្រោយពីហ្វឹកហ្វឺនជំនាញនៅតាម​អង្គភាពរួចនេះជាការផ្តល់ឱកាសដល់នាយទាហានជំនាន់ក្រោយនៅក្នុងក្របខ័ណ្ឌហ្វឹកហ្វឺនដើម្បីត្រៀមនៅក្នុងការដឹកនាំ អនុវត្តដែលជាការងារសំខាន់ណាស់ ព្រោះការហ្វឹកហ្វឺនបាញ់គ្រាប់ពិតវាផ្តោតទៅលើគោលដៅចុងក្រោយនៃការហាត់រៀន ដែលទម្រាំតែបានឈានទៅដល់ការសម្របសម្រួលនិងយុទ្ធវិធីនិងអនុវត្តយុទ្ធវិធីក្នុងការសហការគឺត្រូវរៀបចំជាយូរអង្វែង រាប់ខែនៃការត្រៀមការជួយសហការគ្នាទាំងផ្នែកធានា ទាំងការ ហ្វឹកហ្វឺនផ្សេងៗដើម្បីឡើងផែនការសម្របសម្រួល។

ជាមួយគ្នានេះលោកក៏បានគាំទ្រចំពោះកិច្ចការនេះនឹងចំពោះការបង្កើតក្នុងឱកាសក្នុងការដឹកនាំគ្រប់ជ្រុងជ្រោយទាំងអស់មិនត្រឹមតែកម្លាំងយុទ្ធវិធីនិងមន្ត្រីយុទ្ធវិធីនោះទេ ហើយលោកក៏សូមថ្លែងអំណរអរគុណចំពោះថ្នាក់ដឹកនាំ បណ្តាគ្រប់កងឯកភាពនិងអរគុណសិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងការហ្វឹកហ្វឺននៅក្នុងរយៈពេលប៉ុន្មានខែមកក្នុងការយកចិត្តទុកដាក់ដើម្បីបំពេញភារកិច្ចរបស់ខ្លួន៕ (ដោយ៖ សាលី)

   

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz