Banner-right
Banner-right

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចុះពិនិត្យកម្លាំង ត្រៀមរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងខេត្តសៀមរាប

(សៀមរាប) ៖ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងប្រធានបញ្ជាការប្រចាំទិសខេត្តសៀមរាប បានចុះពិនិត្យកម្លាំង ត្រៀមរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប។

ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួម អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ ស្នងការដ្ឋាននគរបាលខេត្ត, លោកមេបញ្ជាការអាវុធហត្ថខេត្ត, មេបញ្ជាការសឹករងខេត្ត, ស្នងការរងបញ្ជាការរងអាវុធហត្ថខេត្ត បញ្ជាការរងសឹករងខេត្ត ជាច្រើនរូបទៀតផងដែរ។

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានពាំនាំថវិកា និងគ្រឿងឧភោគបរិភោគ របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីឧបត្ថម្ភដល់កម្លាំង ដែលបានឈរជើងតាមគោលដៅ ដូចជាគោលដៅ៖នៅព្រលានយន្តហោះអន្តរជាតិសៀមរាប ដែលមានកម្លាំងស្នងការ ខេត្ត២០០នាក់ ជូនថវិកា៤លានរៀល។ កម្លាំងនគរបាលអន្តោប្រវេសន៍៣០នាក់ ថវិកា១.៥០លានរៀល។ទ័ពអាកាស២០នាក់ ថវិកា១.៥០លានរៀល។ អាវុធហត្ថ៣០នាក់ ថវិកា១.៥០លានរៀល។អាកាសយានិក៦នាក់ ថវិកា៧លានរៀល។បន្ថែមពីលើនោះ គឺមានឧបត្ថម្ភរួមទឹកសុទ្ធ៥០កេស, ទឹកក្រូច៣០កេស។ក្នុងនោះ កម្លាំងប្រតិបត្តិសឹករងខេត្ត មានកម្លាំង២០០នាក់ ផ្ដល់ថវិកា៤លានរៀល និងមេបញ្ជាការ២លានរៀល, ត្រីខ៥កេសធំ, ទឹកស៊ីវ១៥យួរ, ទឹកត្រី១៥យួរ។ កងកម្លាំងយោធភូមិភាគ៤ មានកម្លាំង២០០នាក់ ជូនថវិកា៤លានរៀល, កងវរៈស៊ើបការណ៍៣០នាក់ ជូនថវិកា១លានរៀល, ត្រីខ៥កេសធំ, ទឹកស៊ីអ៊ីវ១៥យួរ, ទឹកត្រី១៥យួរ។
កងពលថ្មើរជើងលេខ៤១ មានកម្លាំងប្រចាំការ៥០០នាក់ បានជូនថវិកា៥លានរៀល, ត្រីខ៧កេសធំ, ទឹកស៊ីអ៊ីវ១៥យួរ, ទឹកត្រី១៥យួរ។ កងពលតូចអន្តាគមន៍លេខ២ មានកម្លាំងប្រចាំការ៥០០នាក់ ផ្ដល់ជូនថវិកា ៥លានរៀល, ត្រីខ១០កេសធំ, ទឹកស៊ីអ៊ីវ២០យួរ, ទឹកត្រី២០យួរ ដែលសរុបថវិកា៣៦.៥០លានរៀល, ត្រីខ២៧កេស, ទឹកស៊ីអ៊ីវ៦៥កេស, ទឹកត្រី៦៥កេស៕ (ដោយ៖ សៀមរាបថ្មី)(សម្រួលដោយ៖ KS)

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz