Banner-right
Banner-right

អុញនោះលេងមែនទែន! ថៃ នារីសុជាតា ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅខ្លួនចូលបំភ្លឺពាក់ព័ន្ធនឹងករណី…

(ភ្នំពេញ)៖ កាលថ្មីៗនេះ បេីយោងតាមលិខិតអញ្ជើញ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចុះ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញឈ្មោះ ថៃ នារីសុជាតា ដែលជាកូនស្រីរបស់លោក ថៃ នរៈសត្យា អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នាក់នៅផ្ទះលេខ៧២D ផ្លូវ៣៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យចូលខ្លួនមកបំភ្លឺ ពាក់ព័ន្ធករណីប្រើប្រាស់់បណ្តាញទំនាក់ទំនងសង្គម ។លិខិតអញ្ជើញនេះធ្វើឡើង ក្រោយមានបណ្តឹងរបស់ឈ្មោះ គង់ ស្រីពេជ ភេទស្រី ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ក្នុងនោះ កញ្ញា ថៃ នារីសុជាតា ចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ(L) ជាន់ទី១ ក្នុងក្រសួងមហាផ្ទៃ។

គួររម្លឹកផងដែរថា ក្រោយពីមានការភ្ជាប់ពាក្យរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា ពេជ្រ សូលីកា រួចមក មានការផ្ទុះនូវរឿងរ៉ាវបើកកកាយគ្នាពេញបណ្ដាញសង្គម រវាងកញ្ញា ពេជ្រ សូលីកា និងមិត្តសំលាញ់ដែលបានរាប់អានគ្នាអស់រយៈពេលជាង១០ឆ្នាំ មិត្តសំលាញ់ម្នាក់នោះគឺ អ្នកនាង ថៃ នារីសុជាតា ហៅ Fi YaTa ដែលត្រូវគេស្គាល់ថាជាកូនស្រីរបស់លោក ថៃ នរៈសត្យា។ នៅក្នុងរឿងរ៉ាវនេះផងដែរ កាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ អ្នកនាង ថៃ នារីសុជាតា ដែលត្រូវជាប្អូនស្រីលោក ថៃ នរៈពិទូ បានធ្វើការឡាយក្នុងបណ្ដាញសង្គម ដែលបានបកអាក្រាតកញ្ញា ពេជ្រ សូលីកា ថាបានលួចទាក់ទងជាមួយនឹងអតីតសង្សារខ្លួនដែលជាគូដណ្ដឹងកញ្ញា ពេជ្រ សូលីកា បច្ចុប្បន្ននេះ៕ ប្រែសម្រួល៖​ HSP

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz