Banner-right
Banner-right

ក្រោយពីមានការកោះហៅ ថៃ នារីសុជាតា ចេញមុខប្រតិកម្មថា ខ្លួនមិនទាន់ទទួលបានលិខិតកោះហៅនៅឡើយទេ

(ភ្នំពេញ)៖ ក្រោយពីមានការកោះហៅពីខាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារួចមក​ ស្រាប់តែអ្នកនាង ថៃ នារីសុជាតា បានចេញមុខប្រតិកម្មថា៖« នាងខ្ញុំកំពុងតែនៅក្នុងប្រទេសវៀតណាមនៅឡើយ ហើយលិខិតនេះខ្ញុំមិនទាន់បានទទួលមកដល់ក្នុងដៃខ្ញុំទេ ហេតុអ្វី TV Facebook ( TVFB) មានលិខិតនេះទៅផុស តើអ្នកណាជាអ្នកផ្ញើលិខិតនេះទៅឲ្យ Tv facebook (TVFB) ទាំងខ្ញុំសាម៉ីខ្លួននៅពុំទាន់បានទទួលលិខិតនេះមកដល់ដៃផង បងប្អូនគិតតាមការគួរ។ តើអ្នកណាជាអ្នកផ្ញើលិខិតនេះទៅខាងក្រុមព័ត៌មាន?»។

គួរបញ្ជាក់ផងដែរថា​ កាលថ្មីៗនេះ បេីយោងតាមលិខិតអញ្ជើញ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចុះ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញឈ្មោះ ថៃ នារីសុជាតា ដែលជាកូនស្រីរបស់លោក ថៃ នរៈសត្យា អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នាក់នៅផ្ទះលេខ៧២D ផ្លូវ៣៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យចូលខ្លួនមកបំភ្លឺ ពាក់ព័ន្ធករណីប្រើប្រាស់់បណ្តាញទំនាក់ទំនងសង្គម ។លិខិតអញ្ជើញនេះធ្វើឡើង ក្រោយមានបណ្តឹងរបស់ឈ្មោះ គង់ ស្រីពេជ ភេទស្រី ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ក្នុងនោះ កញ្ញា ថៃ នារីសុជាតា ចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ(L) ជាន់ទី១ ក្នុងក្រសួងមហាផ្ទៃ៕ ដោយ៖ HSP

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz