ទ្រព្យធននៃមហាសេដ្ឋីប្រាក់ពាន់លាន ធ្លាក់ចុះលើកដំបូង គិតតាំងពីឆ្នាំ២០១៥

ក្រុមអ្នកមានបំផុតនៃពិភពលោក បានថយភាពមានបានបន្តិចកាលពីឆ្នាំទៅ យោងតាមរបាយការណ៍ចេញដោយ UBS និង PwC កាលពីថ្ងៃសុក្រ (០៨ វិច្ឆិកា) ខណៈដែលការចលាចលនៃភូមិសាស្ត្រនយោបាយ និងទីផ្សារភាគហ៊ុនមិនរឹងមាំ បានកាត់បន្ថយទ្រព្យធននៃក្រុមមហាសេដ្ឋីប្រាក់ពាន់លាន ជាលើកដំបូងគិតតាំងពីឆ្នាំ២០១៥។ ទ្រព្យធននៃពួកមហាសេដ្ឋីទាំងនេះ បានធ្លាក់អស់ ៣៨៨ ពាន់លានដុល្លារសហរដ្ឋអាម៉េរិកជាសាកល នៅសល់តែ ៨,៥៣៩ ពាន់ពាន់លានដុល្លារសហរដ្ឋអាម៉េរិក តាមការរកឃើញនៅក្នុងរបាយការណ៍របស់ UBS/PwC ស្តីពីស្ថានភាពទ្រព្យធនមហាសេដ្ឋីប្រាក់ពាន់លាន ដោយមានការការធ្លាក់ចុះយ៉ាងខ្លាំង នៅប្រទេសចិន ដែលជាទីប្រជុំអ្នកមានធំបំផុតទីពីរ បន្ទាប់ពីសហរដ្ឋអាម៉េរិក និងនិយាយឲ្យទូលាយក្នុងតំបបន់អាស៊ីប៉ាស៊ីហ្វិក។

ធនាគារឯកជន រួមមានទាំងក្រុម UBS ដែលគ្របគ្រងទ្រព្យធនធំបំផុតនៅលើពិភពលោក បានរងនូវនូវផលប៉ះពាល់ពីការតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាំម៉េរិក និងចិន ព្រមតាំងមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ ខណៈដែលអតិថិជនជាច្រើន ខ្លាចមិនហ៊ានធ្វើការទិញលក់ ហើយមិនហ៊ានឲ្យខ្ចី សុខចិត្តទុកសាច់លុយ។ ក្នុងរបាយការណ៍ដដែលនិយាយថា បើទោះជាមានការធ្លាក់ចុះដូចនោះក្តី ចិននៅតែបន្តបង្កើតបានជាមហាសេដ្ឋីប្រាក់ពាន់លានថ្មីម្នាក់ ជារៀងរាល់ពីរទៅពីរថ្ងៃកន្លះ៕ ដោយ៖ Kosal R