Banner-right
Banner-right

កូរ៉េខាងជើង ថា “បិទឱកាសកាលានុវត្តភាព” សម្រាប់លទ្ធផលការជជែកជាមួយសហរដ្ឋអាម៉េរិក

អ្នកការទូតកូរ៉េខាងជើង Jo Chol-su កាលពីថ្ងៃសុក្រ (០៨ វិច្ឆិកា) និយាយថា ឱកាសនៃកាលនុវត្តភាពសម្រាប់ឲ្យមានជាធម្មតាឡើងវិញនូវទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក កំពុងតែរួមតូចទៅ ហើយក្រុងព្យុងយ៉ាង រំពឹងថានឹងមានការបោះជំហានតាមទិសនេះខ្លះទៀត ពីក្រុងវ៉ាស៊ីនតោន នៅដំណាច់ឆ្នាំនេះ។ ប្រមុខការទូតកូរ៉េខាងជើង នៃនាយករដ្ឋដ្ឋានអាម៉េរិកខាងជើង នៃក្រសួងការបរទេសកូរ៉េខាងជើង និយាយថា “យើងបានឲ្យពេលសហរដ្ឋអាំម៉េរិកច្រើន និងកំពុងរង់ចាំចម្លើយនៅដំណាច់ឆ្នាំ … តែខ្ញុំសូមនិយាយថា ឱកាសនៃកាលនុវត្តភាពបានរំកិលទៅបិទជិតជារៀងរាល់ថ្ងៃ”។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង បានព្រមព្រៀងគ្នាកាលពីខែមិថុនា បើកការចរចាឡើងវិញពីការលុបចោលនុយក្លេអ៊ែរ ដែលជាប់គាំង បន្ទាប់ពីជំនួបកំពូលមិនជោគជ័យនៅវៀតណាម កាលពីខែកុម្ភៈ។ កាលពីខែមុន មន្ត្រីកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក បានជួបគ្នាជាលើកដំបូង តាំងពីពីមានការសម្រេចចិត្តនោះ នៅក្រុងស្តុកខម៕ ដោយ៖ Kosal R

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz