Banner-right
Banner-right

អ្នករត់គេចពីកូរ៉េខាងជើង រិះគន់ក្រុង សេអ៊ូល ពីការបណ្តេញអ្នកនេសាទពីររូប

ការបណ្តេញអ្នកនេសាទកូរ៉េខាងជើងពីររូប បានធ្វើឲ្យមានដានមិនល្អ ដែលបង្កជាការភ័យខ្លាចក្នុងចំណោមសហគមន៍អ្នករត់ចេញពីកូរ៉េខាងជើង និងអាចផ្តល់នូវភាពស្របច្បាប់ ដល់ប្រព័ន្ធយុត្តាធិការរបស់ប្រទេសដែលរងនូវការរិះគន់យ៉ាងខ្លាំង យោងតាមការលើកឡើងពីអ្នកភៀសខ្លួនចេញពីកូរ៉េខាងជើង និងសកម្មជន កាលពីថ្ងៃសុក្រ (០៨ វិច្ឆិកា)។

កាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងត្បូង បានឲ្យអ្នកនេសាទពីររូប ដែលកូរ៉េខាងត្បូងនិយាយថា បានសម្លាប់សហសេវិក ១៦ នាក់ នៅមុនឆ្លងព្រំដែនសមុទ្រចូលទៅដែនកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ចេញទៅកូរ៉េខាងជើងវិញ។ កូរ៉េខាងត្បូងអះអាងថា អ្នកទាំងពីរ ក្នុងវ័យម្ភៃឆ្នាំ បានសម្លាប់សហសេវិក បន្ទាប់ពីផែនការប្រឆាំងនឹងប្រធានក្រុមបើកបរទូកនេសាទដែលតឹងតែង មិនបានសំរេច។ អ្នកទាំងនោះ ត្រូវបានសង្ស័យថាបានវាយមនុស្សទាំង១៦នាក់ រហូតដល់ស្លាប់។ ការសម្រេចបញ្ជូនទៅវិញដោយក្រុងសេអ៊ូល បានធ្វើឲ្យមានការរិះគន់ និងខឹងសម្បារ ពីក្រុមអ្នកគេចចេញពីកូរ៉េខាងជើង ដែលចង់ឲ្យមានការកាត់ទោសនៅកូរ៉េខាងត្បូង៕ ដោយ៖ Kosal R

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz