Banner-right
Banner-right

ចិនព្រមាន រដ្ឋមន្ត្រីការបរទេសអាម៉េរិក ពីការបំបែកទំនាក់ទំនងរវាងប្រជាជន និងបក្ស

ក្រសួងការបរទេសចិន បានធ្វើការវាយប្រហារជាថ្មីលើរដ្ឋមន្ត្រីការបរទេសសហរដ្ឋ Mike Pompeo កាលពីថ្ងៃសុក្រ (៨ វិច្ឆិកា) ដោយលើកឡើងថា ការតិះទៀនថ្មីៗនេះរបស់គាត់ អំពីបក្សកុម្មុយនីស្តចិន ជា “គ្រោះថ្នាក់បំផុត” និងបានបង្ហាញ “បំណងគំរាមកំហែង” របស់គាត់។ ​កាលពីខែមុន លោក​ Pompeo បានបង្កើនសង្គ្រាមពាក្យសម្តីសហរដ្ឋអាម៉េរិក ប្រឆាំងនឹងបក្សកុម្មុយនីស្តដែលកាន់អំណាចនៅប្រទេសចិន ថា ក្រុងប៉េកាំងកំពុងតែគិតពីការត្រួតត្រាជាអន្តរជាតិ និងត្រូវតែទប់ទល់។

នៅពេលនោះ ចិនបានហៅការលើកឡើងថាជា “ការវាយប្រហារដ៏សាហាវ”។ ចិនតែងតែត្រូវបានធ្វើឲ្យរំខានដោយ Pompeo ទាំងពីការកត់សម្គាល់របស់គាត់ស្តីពីគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវ ឬការចោទប្រកាន់ការបំពានសិទ្ធរបស់ចិន នៅស៊ីនជាំង ក្នុងតំបន់ចុងខាងលិច និងក្នុងរឿងច្រើនទៀត។  អ្នកនាំពាក្យការបរទេសចិន​ Geng Shuang ថា ការវាយប្រហាររបស់ Pompeo លើប្រព័ន្ធនយោបាយចិន និងហៅចិនថាជាការគំរាមកំហែង ពេញដោយបុរេនិច្ឆ័យមនោគមវិជ្ជា ដែលចិនប្រឆាំងយ៉ាងខ្លាំងក្លា។ លោក Geng  ថា “ការប៉ុនប៉ងបំបែករវាងពលរដ្ឋចិន និងបក្សកុម្មុយនីស្តចិន ជាករបង្កហេតុ ប្រឆាំងប្រជាជនចិនទាំងមូល និងជយបការបរាជ័យមិនខាន”៕ ដោយ៖ Kosal R

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz