Banner-right
Banner-right

ចិន ស្វែងរកសាច់ជំនួសឲ្យការស្លាប់នៃជ្រូក ដោយផ្តាសាយអាហ្វ្រិក

ចិនកំពុងតែរុករកលើពិភពលោក ដើម្បីឲ្យមានសាច់ជំនួសឲ្យជ្រូករាប់លានក្បាលដែលស្លាប់ដោយសារជំងឺផ្តាសាយអាហ្វ្រិក ធ្វើឲ្យមានការឡើងថ្លៃ ជំរុញធុរកិច្ច និងប្រាក់ចំណេញ​សម្រាប់អ្នកវេចខ្ចប់សាច់នៅអឺរ៉ុប និងអាម៉េរិកខាងត្បូង ខណៈដែលធ្វើឲ្យទីផ្សារសាច់ជ្រូក សាច់គោ និងមាន់ ផ្លាស់ប្តូររូបរាង្គថ្មី។

សហភាពអឺរ៉ុប ផលិតករសាច់ជ្រូកធំជាងគេទីពីរ បន្ទាប់ពីចិន បានបង្កើនការលក់ទៅប្រទេសចិន ទោះបីថាអាចបំពេញតែមួយផ្នែកនៃកង្វះសាច់ បណ្តាលពីជំងឺគ្រុនផ្តាសាយអាហ្វ្រិកនោះក៏ដោយ។ អាហ្សង់ទីន និងប្រេស៊ីល បានសម្រេចផែនការនាំចេញថ្មីដើម្បីតបទៅសេចក្តីត្រូវការ និងកំពុងតែលក់សាច់គោ សាច់មាន់ និងសាច់ជ្រូកដើម្បីបំពេញសេចក្តីត្រូវការនោះដែរ។ យ៉ាងណាក្តី ដោយសារតែសង្គ្រាមតារាងពន្ធរវាងគ្នា ផលិតករសាច់ជ្រូកសហរដ្ឋអាម៉េរិក មិនអាចចូលទៅផ្គត់ផ្គង់បាន។ ប្រទេសអាស៊ីនានា ក៏កំពុងតែត្រៀមបង្កើនការនាំចូល ដោយសារតែគ្រោះនៃការផ្ទុះជំងឺផ្តាសាយនេះដែរ។ វៀតណាម ហ្វីលីពីន កូរ៉េខាងជើង និងខាងត្បូង ឡាវ ម្យៀនម៉ា និងកម្ពុជា កំពុងតែប្រឹងប្រែងទប់ទល់នឹងការរាលដាលនៃជំងឺនេះ ដែលសម្លាប់ជ្រូក តែមិនមានគ្រោះថ្នាក់ដល់មនុស្ស៕ ដោយ៖ Kosal R

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz