Banner-right
Banner-right

លោកស្រី ហ៊ុន ស៊ីណាត សុំទោសចំពោះកំហុសឆ្គងដែលបានលែងក្រពើក្នុងទឹកទក្សិណអង្គរ

(ភ្នំពេញ)៖ លោកស្រី ហ៊ុន ស៊ីណាត បានសម្តែងការសុំអភ័យទោសជាសាធារណៈបន្ទាប់ពីលែងកូនក្រពើ។

ការលែងកូនក្រពីនេះ ត្រូវបានប្រជាពលរដ្ឋ សម្តែងក្តីព្រួយបារម្ភពីសុវត្ថិភាព ខ្លួន ក៏ដូចជាកូនៗ នៅពេលសត្វក្រពើ
នេះធំធាត់ ហើយអាចបង្កគ្រោះថ្នាក់ នាថ្ងៃអនាគត។

កាលពីម្សិលមិញនេះ លោកស្រីបានសរសេរតាមបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា «នាងខ្ញុំបាននិយាយថា មកពីមិនមានបំរាម មិនមែនមកពីនាងខ្ញុំគ្មានការទទួលខុសត្រូវទេ។ តែវាជាមូល
ដ្ឋានសម្រេចចិត្តដ៏ខុសឆ្គងរបស់នាងខ្ញុំ នឹងដោយមានគំនិតក្នុងចិត្តថា សត្វលោក ទោះបីជាសត្វ ស្លូតឬសាហាវព្រៃផ្សៃតែងតែប្រាថ្នារស់នៅសុខសាន្តដូចគ្នា»។

ជាមួយនឹងកុំហុសឆ្គងនេះ លោកស្រីបានលើកជាសំណូមពរ ឲ្យអាជ្ញាធរ សរសេរបម្រាមផងដែរ ដើម្បីកុំឲ្យបងប្អូនពលរដ្ឋផ្សេងទៀត អាចលែង «សត្វ» ដូចដែលលោកស្រីបានធ្វើខុស ឆ្គង។

លោកស្រីបានបន្តថា «នាងខ្ញុំជាអ្នកធ្វើបុណ្យ មិនហ៊ានប្រមាថជីវិតសត្វលោកទេ។ … សូមអភ័យទោស និងជាមេរៀន មួយជូនបងប្អូនប្រជាពលរដ្ឋ នឹងវៀសចាក កុំបីខាន»។

គួររំឭកថា កាលពីម្សិលមិញលោកស្រី ហ៊ុន ស៊ីណាត បានលែងកូនក្រពើមួយក្បាលចូលទៅក្នុងទឹកទក្សិណអង្គរ ដើម្បីឲ្យក្រពើនោះមានសេរីភាពនិងបានបុណ្យ។ បន្ទាប់មកភ្លាមៗក៏ត្រូវបានមហាជនជាច្រើននាំគ្នារិះគន់យ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះទេប្រជាពលរដ្ឋនៅទីនោះកំពុងតែមានការភ័យក្លាចយ៉ាងខ្លាំងនៅពេលដែលវាធំឡើងវាអាចនឹងបង្ករគ្រោះថ្នាក់ដល់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋនៅទីនោះ៕ (ដោយ៖ KS)

 

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz