Banner-right
Banner-right

ខេត្តកំពង់ឆ្នាំងរៀបចំទីតាំងជិត៨០០កន្លែងដើម្បី ចូលរួមហូបអំបុកខ្មែរសាមគ្គី រួមគ្នាការពារ សន្តិភាព ការពារ ជាតិ សាសនា និងព្រះមហាក្សត្រសម្រាប់ថ្ងៃ៩វិច្ឆិកា

(កំពង់ឆ្នាំង)៖ ដើម្បីចូលរួម អបអរសាទរ ថ្ងៃបុណ្យឯករាជ្យ ៩វិច្ឆិកា ខួបលើកទី៦៦ និង ដើម្បីចូលរួមការពារ សន្តិភាព ការពារ ជាតិ សាសនា និងព្រះមហាក្សត្រ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំកន្លែងហូបអំបុកនៅគ្រប់មូលដ្ឋានប្រមាណជិត៨០០កន្លែង សម្រាប់ហូបអំបុកសាមគ្គី រួមគ្នាការពារសន្តិភាព ការពារ ជាតិ សាសនា និងព្រះមហាក្សត្រ។
ប្រកបដោយទឹកមុខសប្បាយរីករាយក្នុងការចូលរួមហូបអំបុកនៅថ្ងៃ៩វិច្ឆិកា ២០១៩នេះ។

អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា នៅថ្ងៃនេះសម្រាប់ខេត្តកំពង់ឆ្នាំង នៅគ្រប់មូលដ្ឋានទាំងអស់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រមាណជាង៣៥០០០នាក់ហូបអំបុកខ្មែរសាមគ្គី រួមគ្នាការពារ សន្តិភាព ការពារ ជាតិ សាសនានិងព្រះមហាក្សត្រ។
អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ទៀតថា ការដែលនាំគ្នារៀបចំហូបអំបុកសាមគ្គី កើតចេញពីឆន្ទៈរបស់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ ដែលស្រឡាញ់ សុខសន្តិភាព និងមើលឃើញនូវការអភិវឌ្ឍ ប្រទេសជាតិ មានការរីកចំរើនលើគ្រប់វិស័យ ក្រោមកាដឹកនាំប្របកដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ជាពិសេសសម្តេច បានគិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅរបស់មន្រ្តីរាជការ ប្រជាពលរដ្ឋ កម្មករ កម្មការិនី គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ និង និន្នាការនយោបាយឡើយ។
បានបញ្ជាក់បន្តថា ការហូបអំបុកសាមគ្គីបង្ហាញពីការសាមគ្គីភាព ឯកភាពជាតិខ្មែរ តែមួយរួមគ្នា ថែរក្សាសន្តិភាព និង ប្រឆាំងដាច់ខាតក្រុមជ្រុលនិយមមួយក្តាប់តូច របស់ទណ្ឌិត សម រង្ស៊ី និង ពួកជនអគតិជ្រុលនិយមដែលប៉ុនប៉ងបង្កអសន្តិសុខ អស្ថិរភាពនិងរារាំងការអភិវឌ្ឍន៍នៅកម្ពុជា ។

លោក យ៉ង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរបានប្រាប់ថា ស្រុករលាប្អៀរអោយដឹងថា បង្ហាញអំពីឆន្ទះខ្មែរតែមួយ ក្នុងការរក្សាសុខសន្តិភាព ការពារព្រះមហាក្សត្រដែលជាទីម្លប់សក្ការៈសម្រាប់ប្រជាពលរាស្ត្រខ្មែរទាំងមូល ។
អ្នកលក់អំបុកនៅឃុំព្រៃខ្មែរបានអោយដឹងថា នៅថ្ងៃទី៩នេះ គឺមានតម្រូវការទិញអំបុកច្រើន គាត់ពិតជាសប្បាយចិត្តព្រោះអំបុកមានតម្លៃគ្រាន់បើ ហើយលក់បានច្រើនជាងរាល់ដង ។

លោកយិន សាវ៉េន ដែលជាអភិបាលក្រុងកំពង់ឆ្នាំង បានប្រាប់ថា ថ្ងៃនេះពិតជាសប្បាយររីករាយ ដោយសារតែអំបុកខ្មែរនាថ្ងៃនេះ មានតម្លៃដ៏មហាសាលទាំងប្រពៃណី និង ទទួលទានអំបុកដើម្បីជាតិ សាសនា ព្រះមហាក្សត្រ សម្រាប់នៅក្រុងកំពង់ឆ្នាំង ដែលមាន៤សង្កាត់គឺបានរៀបចំហូបអំបុកនៅគ្រប់សង្កាត់ និងនៅគ្រប់ភូមិក្នុងក្រុងផងដែរ៕ (ដោយ៖ សុក្ខារិន)

   

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz