Banner-right
Banner-right

ឯកឧត្តម ចាន់ សារ៉ាន់ ប្រារព្ធពិធីអង្គមិទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកានិងពិធីហូបអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ

(ស្វាយរៀង)៖ ឯកឧត្តម ចាន់ សារ៉ាន់ សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារចុះជួយសង្កាត់បាវិតតំណាងឯកឧត្តមនាយឧត្តម ម៊ឹង សំផន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀងនឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងបាវិតនឹងស្រុកចន្រ្ទា បានអញ្ជេីញដឹកនាំក្រុមការងារថ្នាក់ជាតិចូលរួមហូបអំបុកការពារជាតិសាសនាព្រះមហាក្សត្រនៅរដ្ឋបាលក្រុងបាវិត នឹងភូមិទាំង5 នៃសង្កាត់បាវិត នាព្រឹ ក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះជាមួយកងកម្លាំងមន្ត្រីរាជានិងប្រជាពលរដ្ឋស្ថិតក្នុងសង្កាត់បាវិតដើម្បីអបអរសាទរខួ បអនុ ស្សាវ រីយ៍ លើកទី ៦៦ នៃទិវាបុណ្យឯករាជជាតិ ៩វិច្ឆិការ ( ៩ វិច្ឆិកា១៩៥៣ – ៩ វិច្ឆិកា ២០១៩ )និងទទួលទាន អំ បុកខ្មែរ ការពារជាតិ សាសនា ព្រះហាក្សត្រ ក្រោមទិដ្ឋភាពសាមគ្គីភា ព ភាពសប្បាយរីករា យ ក្នុង នាមខ្មែ រ តែមួ យ។

ឯកឧត្តម ចាន់ សារ៉ាន់ បានមានសាសន៍ថា៖ថ្ងៃនេះដែរប្រមុខរាជរដ្ឋាភិបាលកម្ពុជាដឹកដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកថ្ងៃទី៩ខែវិច្ឆកាឆ្នាំ២០១៩នេះប្រារព្វកម្មវិធីពិសារអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ។

ស្របពេលដែលមានក្រុមឧទ្ទាមក្បត់ជាតិមួយចំនួនដែលមានគោលបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ក្រោមការរៀបចំផែនការពីមេឧទ្ទាមក្រៅច្បាប់ សម រង្សី និងបក្សពួក។

ការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជជាតិ ដែលជាព្រឹត្តិការ ណ៍ប្រវត្តសាស្ត្រមួយដ៏ សំខាន់ នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងឲ្យកាន់តែច្បា ស់ អំ ពីការ រំដោះប្រទេសឲ្យរួចផុតពីរបបអាណា និ គមនិ យម បារាំង ហើយទិវាបុណ្យឯករាជ្យ ជា តិឆ្នាំនេះ ស្ថិតក្នុងដំណាក់កាលដែលប្រទេស ជា តិទើ បតែ ត្រូវ បានរៀបចំបង្កើតរាជរដ្ឋាភិបា ល ថ្មី អាណត្តិទី៦ នៃរដ្ឋសភា ដែលដឹកនាំដោយលោក នា យករ ដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនឹងការរីកលូតលាស់នៃលទ្ធិ ប្រជាធិបតេយ្យ ព្រមទាំងមានការអភិវ ឌ្ឍលើ គ្រប់ វិស័យ ក៏ដូចជាខួប ៧ឆ្នាំ ដែលព្រះករុណា ព្រះបាទ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គទ្រ ង់យា ងចូ លព្រះ ទិវង្គត នៅថ្ងៃទី៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃច័ន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ដោយព្រះជ រាពោ ធ នៅទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន។

ពិធីនេះផងដែរឯកឧត្តម សូមសម្ដែងនូវកតញ្ញូ តាធ ម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុ ត ថ្វាយ ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ អតីតព្រះម ហា វីរក្សត្រ ព្រះវរាជបិតាឯក រា ជជាតិ បូរណភាពទឹកដី នឹងឯកភា ព ជាតិខ្មែរ ព្រះបរមរតនកោ ដ្ឋ ដែលព្រះអង្គបា ន បូជា ព្រះកា យព ល និងព្រះបញ្ញាញាណជំ នះ គ្រប់ ឧប សគ្គ ដើម្បីនាំមកនូវស ន្តិ ភាព ផ្សះផ្សារជាតិ ភាពចម្រុង ចម្រើន និងកិត្តិយស ដ ល់មាតុ ភូមិ និងប្រជារាស្រ្តខ្មែរ ។

ជាចុបញ្ចប់ឯកឧត្តមព្រមទាំងថ្នាក់ដឹកនាំម ន្ត្រី រាជ ការ និងបងប្អូន ប្រ ជាព លរ ដ្ឋបា នជួប ជុំទទួ លទាន អំ បុកខ្មែរ ការពារជាតិ សាសនា ព្រះហាក្សត្រ ក្រោមទិដ្ឋភាពសាមគ្គីភា ព ភាពសប្បាយរីករា យ ក្នុង នាមខ្មែ រ តែមួ យ៕

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz