Banner-right
Banner-right

ពិធីពិសាអំបុកសាមគ្គី ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ក្នុងស្មារតីអបអរសាទរ ថ្ងៃឯករាជ្យជាតិ

(កណ្តាល)៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្ដេជ្ញាថែរក្សាការពារ សន្និសុខ សុវត្តិភាព ឱ្យបានជូនប្រទេសកម្ពុជា ទោះបង់តម្លៃណាក៍ដោយ។ ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម និងធាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាឮ ប្ដេជ្ញាដូចនេះក្នុងពិធីពិសាអំបុកសាមគ្គី ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ក្នុងស្មារតីអបអរសាទរ ថ្ងៃឯករាជ្យជាតិ នៅស្រុកពញាឮ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឯកឧត្តមបន្តថា សន្តិភាពមិនមែនបានមកដោយងាយស្រួលនោះទេ គឺបានមកដោយការតស៊ូរ យ៉ាងតឹងតែង យ៉ាងលំបាក ផ្ដួរទាំងអាយុជីវិត ដើម្បីសន្តិភាព ជូនប្រទេសកម្ពុជា ដូចច្នេះយើងត្រូវតែ ការពារសន្តិភាពអោយបានទាំងអស់គ្នា ទោះបង់តម្លៃណាក៍ដោយ។

ឯកឧត្ដមបន្ថែមថា សន្តិភាពគឺមានសារៈសំខាន់ណាស់ បើសិនយើងគ្មានសន្តិភាព គឺគ្មានថ្ងៃនេះទេ គ្មានសន្តិភាព គ្មានការអភិវឌ្ឍន៍ គ្មានការរៀនសូត្រ គ្មានការបណ្ដុះបណ្ដាល និងគ្មានអ្វីៗទាំងអស់។ ទន្ទឹមនឹងនេះយើងត្រូវប្រឆាំងដាច់ខាត នូវរាល់ឧបាយកលពឹសពុលគ្រប់បែបយ៉ាងទាំងអស់ ពីពពួកជនមួយក្ដាប់តូច ដែលមានបំណង់ធ្វើឱ្យអសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់ នៅទូទាំងប្រទេសកម្ពុជា។ ហើយពិធីថ្ងៃនេះគឺពិធីសប្បាយរីករាយ សម្រាប់បងប្អូងប្រជាពលរដ្ឋក្នុងស្រុកពញាឮ ព្រោះនៅគ្រប់បណ្ដាឃុំទាំងអស់ ក្នុងស្រុកពញាឮ គឺរៀបចំពិធីពិសាអំបុកសាមគ្គី ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ក្នុងស្មារតីអបអរសាទរ ថ្ងៃឯករាជ្យជាតិ។

ឯកឧត្ដមបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមពិធីពិសារអំបុកសាមគ្គីជាតិនេះ នៅតាមមូលដ្ឋានអោយបានសប្បាយរីករាយ ហើយកុំមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព អ្វីឲ្យសោះ ព្រោះប្រទេសជាតិយើងមានសុខសន្តិភាព ១០០% ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធានាការពារសុខសុវត្ថិភាពសាធារណៈ និងសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ មិនឲ្យមានបញ្ហាអ្វីកើតឡើងនោះទេ។

ក្នុងពិធីពិសាអំបុកសាមគ្គី មានកម្មវិធីបែនស្រូវ អុំស្រូវ លីងស្រូវ និងដាល់អំបុក ព្រមទាំងបានត្រៀមរួចរាល់នូវអំបុក ចេក ដូង ភេសជ្ជៈ ទឹកបរិសុទ្ធ និងការរាំរែក ការច្រៀងលែងកំសាន្តសប្បាយរីករាយ ហ៊ោកញ្ជ្រៀវក្លៀវក្លាយ៉ាងផុសផុលផងដែរ៕ ដោយ៖ ភាវុន

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz