Banner-right
Banner-right

បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងរៀបចំដើម្បី ចូលរួមហូបអំបុកខ្មែរសាមគ្គី រួមគ្នាការពារ សន្តិភាព ការពារ ជាតិ សាសនា និងព្រះមហាក្សត្រសម្រាប់ថ្ងៃ៩វិច្ឆិកា

(កំពង់ឆ្នាំង)៖ ដើម្បីចូលរួម អបអរសាទរ ថ្ងៃបុណ្យឯករាជ្យ ៩វិច្ឆិកា ខួបលើកទី៦៦ និង ដើម្បីចូលរួមការពារ សុខសន្តិភាព ការពារ ជាតិ សាសនា និងព្រះមហាក្សត្រ កំលាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំបានរៀបចំកន្លែងហូបអំបុកនៅគ្រប់មូលដ្ឋានទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រុង ស្រុក សម្រាប់ហូបអំបុកសាមគ្គី រួមគ្នាការពារនូវសុខសន្តិភាព ការពារ ជាតិ សាសនា និងព្រះមហាក្សត្រ។

មន្ត្រីកងរាជអាវុធហត្ថខេត្តចូលរួមក្នុងការហូបអំបុកថ្ងៃនេះប្រកបដោយទឹកមុខសប្បាយរីករាយក្នុងការចូលរួមហូបអំបុកនៅថ្ងៃទី៩វិច្ឆិការ ឆ្នាំ២០១៩នេះ ។

មេបញ្ជាការកងរាជអាវុធខេត្តកំពង់ឆ្នាំងលោកឧុត្តមសេនីយ៍ត្រី សាក់សារ៉ាង បានបញ្ជាក់អោយដឹងថា នៅថ្ងៃនេះសម្រាប់កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅគ្រប់មូលដ្ឋានទាំងអស់រួមគ្នសហូបអំបុកខ្មែរសាមគ្គី រួមគ្នាការពារ សុខសន្តិភាព ការពារ ជាតិ សាសនានិងព្រះមហាក្សត្រ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានបញ្ជាក់ទៀតថា ការដែលនាំគ្នារៀបចំហូបអំបុកសាមគ្គី នេះកើតចេញពីឆន្ទៈរបស់ថ្នាក់ដឹកនាំនិងមន្រ្តីកងរាជអាវុធហត្ថខេត្តក្រុង ស្រុក ស្នាក់ការសន្តិសុខ ដែលស្រឡាញ់ នូវសុខសន្តិភាព និងមើលឃើញនូវការអភិវឌ្ឍ ប្រទេសជាតិ មានការរីកចំរើនលើគ្រប់វិស័យ ក្រោមកាដឹកនាំប្របកដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ជាពិសេសសម្តេច បានគិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅរបស់មន្រ្តីរាជការ ប្រជាពលរដ្ឋ កម្មករ កម្មការិនី គ្រប់ ពេលវេលា គ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ និង និន្នាការនយោបាយឡើយ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកឧត្តសេនីយ៍ត្រី សាក់ សារ៉ាង បានបញ្ជាក់បន្តថា ការហូបអំបុកសាមគ្គីថ្ងៃនេះបង្ហាញពីការសាមគ្គីភាព ឯកភាពជាតិខ្មែរ តែមួយរួមគ្នា ថែរក្សាសន្តិភាព និង ប្រឆាំងដាច់ខាតក្រុមជ្រុលនិយមក្បត់ជាតិមួយក្តាប់តូច របស់ទណ្ឌិត សម រង្ស៊ី និង ពួកជនអគតិជ្រុលនិយមដែលចិញ្ចឹមចិត្តប៉ុនប៉ងបង្កអសន្តិសុខ អស្ថិរភាពនិងរារាំងការអភិវឌ្ឍន៍ នៅកម្ពុជាដែលបានកើតចេញពីការបោះឆ្នោតដោយឆន្ទះរបស់ប្រជាពលរដ្ឋ ពិសេសការប្រមាថព្រះមហាក្សត្រ និងគម្រានអោយព្រះមហាក្សត្រដាក់រាជ្យដែលជាអំពើមួយមិនអាចអត់អោនអោយបានឡើយ៕ (ដោយ៖ សុក្ខារិន)

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz