Banner-right
Banner-right

ពេជ្រ សូលីកា បានអះអាងថា ខ្លួនពិតជាមិនដឹងថាគូដណ្ដឹងនាង ជាសង្សារចាស់របស់មិត្តភក្តិឡើយ

(ភ្នំពេញ)៖ ក្រោយពីមានការភ្ជាប់ពាក្យរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា ពេជ្រ សូលីកា រួចមក មានការផ្ទុះនូវរឿងរ៉ាវបើកកកាយគ្នាពេញបណ្ដាញសង្គម រវាងកញ្ញា ពេជ្រ សូលីកា និងមិត្តសំលាញ់ដែលបានរាប់អានគ្នាអស់រយៈពេលជាង១០ឆ្នាំ មិត្តសំលាញ់ម្នាក់នោះគឺ អ្នកនាង ថៃ នារីសុជាតា ហៅ Fi YaTa ដែលត្រូវគេស្គាល់ថាជាកូនស្រីរបស់លោក ថៃ នរៈសត្យា។ នៅក្នុងរឿងរ៉ាវនេះផងដែរ កាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ អ្នកនាង ថៃ នារីសុជាតា ដែលត្រូវជាប្អូនស្រីលោក ថៃ នរៈពិទូ បានធ្វើការឡាយក្នុងបណ្ដាញសង្គម ដែលបានបកអាក្រាតកញ្ញា ពេជ្រ សូលីកា ថាបានលួចទាក់ទងជាមួយនឹងអតីតសង្សារខ្លួនដែលជាគូដណ្ដឹងកញ្ញា ពេជ្រ សូលីកា បច្ចុប្បន្ននេះ។

ជាក់ស្ដែងនាមុននេះបន្តិច កញ្ញា ពេជ្រ សូលីកា បានធ្វើការបកស្រាយពីរឿងរ៉ាវដើមហេតុ ពីដើររហូតដល់ឈានដល់ការជេរ ហែកហួរគ្នាពេញបណ្ដាញសង្គម ដោយកញ្ញាបានប្រាប់យ៉ាងខ្លីថា «កញ្ញាមិនបានដណ្ដើមសង្សារមិត្តភក្តិដូចការចោទប្រកាន់របស់ ថៃ នារីសុជាតានេះទេ ព្រោះកន្លងមកកញ្ញា ពេជ្រ សូលីកា មិនបានដឹងថា គូដណ្ដឹងខ្លួនជាសង្សារចាស់មិត្តភក្តិឡើយ»។

គួរបញ្ជាក់ផងដែរថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចុះ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញឈ្មោះ ថៃ នារីសុជាតា ដែលជាកូនស្រីរបស់លោក ថៃ នរៈសត្យា អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នាក់នៅផ្ទះលេខ៧២D ផ្លូវ៣៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យចូលខ្លួនមកបំភ្លឺ ពាក់ព័ន្ធករណីប្រើប្រាស់់បណ្តាញទំនាក់ទំនងសង្គម ។លិខិតអញ្ជើញនេះធ្វើឡើង ក្រោយមានបណ្តឹងរបស់ឈ្មោះ គង់ ស្រីពេជ ភេទស្រី ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ក្នុងនោះ កញ្ញា ថៃ នារីសុជាតា ចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ(L) ជាន់ទី១ ក្នុងក្រសួងមហាផ្ទៃ៕ ដោយ៖ HSP

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz