Banner-right
Banner-right

កងពលតូចអត្តរាគមន៏លេខ ៧ អបអរសាទរខួបលើកទី៦៦ នៃបុណ្យ ឯករាជ្យជាតិ ០៩វិច្ឆកា និងខួបលើកទី១៥ នៃព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ ព្រះករុណាព្រះមហាក្សត្រ

(ព្រះវិហារ)៖ ក្នុងឱកាសមហោឡារិកនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចលេខ ៧ ចំនុះអោយកងពលធំអន្តរាគមន៍លេខ៣ ក្នុងនាម ឯកឧត្តម តំណាងកងកម្លាំងនាយទាហាន នឹងពលទាហាន រួមទាំងគ្រួសារកងទ័ព ជាកូន ចៅ ចៅទួត ពិតជាមិនអាចបំភ្លេចនូវគំរូវីរភាព ដ៏ឧត្តុង្គឧត្តម ទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណវាងវៃ ប្រកបដោយគតិបណ្ឌិត ទេព្យកោសល្យរបស់ទ្រង់ ក្នុងព្រះរាជបូជនីយកិច្ចទារទារឯករាជ្យពីនឹមអាណានិគមនិយមបាំរាំងរហូតទទួលបានឯករាជ្យនាថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ។

មិនត្រឹមតែប៉ុណ្ណោះ ព្រះអង្គទ្រង់បានបន្សល់ទុកនូវស្នាមព្រហស្ថ ព្រះរាជលំអានលើការកសាងកម្ពុជាជាកោះ សន្តិភាព សាមគ្គីភាព ឯកភាពជាតិ ការអភិវឌ្ឍលើ គ្រប់វិស័យ និងបានធ្វើអោយប្រជានុរាស្ត្រមានជីវភាព រស់នៅសុខដុមរមនា ជូនកូនចៅជំនាន់ក្រោយ។

សូមវត្ថុស័ក្កសិទ្ធក្នុងលោក ទេវតារក្សាព្រះមហាក្សត្រ សូមជួយ អភិបាល ប្រស់ព្រំ ប្រទានសព្វ ការពរជ័យថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាលក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ សូមទ្រង់គង់ជាម្លប់ដ៏ត្រជាក់ប្រកបដោយបរមក្សេមក្សាន្ត ព្រះជន្មាយុយឺនយូរ ព្រះបញ្ញាញ្ញាណភ្លឺថ្លា ដើម្បីដឹកនាំមាតុភូមិកម្ពុជា និងប្រជានុរាស្រ្តរបស់ព្រះអង្គយូរអង្វែងតរៀងទៅ។

ទន្ទឹមនឹងនោះផងដែរឯកឧត្តម ដួង សំនៀង រួមនឹងឯកឧត្តមេបញ្ជាការ មេបញ្ជាការរង ព្រមទាំងមេបញ្ជាការវរះសេនាតូចទាំង៤ចំនុះកងពលតូចអន្តរាគមន៍លេខ៧ រួមជាមួយមេបញ្ជាការវរះសេនាតូច៣៨៥ បានទទួលទានរួមគ្នានូវអំបុក តេជោសន្តិភាព ថែជាតិសាសនាការពារព្រះមហាក្សត្រ យ៉ាងសប្បាយរីករាយ ផងដែរ ។សួនពិសិដ្ឋ

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz