Banner-right
Banner-right

នៅ​ទីបំផុត អ​.​ហ ចាប់បាន​ក្រុមបងធំ​ដែល​ព្រួត​គ្នា​កាប់​យុវជន​ម្នាក់​រហូត​ស្លាប់ នៅមុខ​វិទ្យាល័យ​អង្គរ បាន​ហើយ​!

(​សៀមរាប​)៖​ឈាម​ស្រែក​ស្បែក​ហៅ ក្រុមបងធំ​ដែល​ព្រួត​គ្នា​កាប់​យុវជន​ម្នាក់​រហូត​ស្លាប់ នៅមុខ​វិទ្យាល័យ​អង្គរ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​សៀម​​រាប សហការគ្នា​បំបែកសំណុំរឿង​ឃាតកម្មដ៏​ឃោ​ឃៅ​មួយនេះ​បាន​ដោយ​ជោគជ័យឈានដល់​ចាប់ខ្លួន​ជនសង្ស័យ​បាន​៦​នាក់​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ឲ្យ​អ្ន​កាសែត​ដឹង​នៅ​ថ្ងៃទី​០៩​ខែ​វិ​ច្ឆ​កា​នេះ​ថា ករណី​ខាងលើ និង​ដោយមាន​ការសម្របសម្រួលពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញារ អម​សាលាដំបូង​ខេត្តសៀមរាប និង​មានការ​ណែនាំ​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប នៅវេលា​ម៉ោង ១១​និង​៣០​នាទី ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច ភូមិ​ថ្មគោល​ជើង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តសៀមរាបដឹកនាំ​ដោយ​លោកវរសេនីយ៍ត្រី គឹម អាង ប្រធាន​មន្ទីរ​យុត្តិធម៌សហការ​ណ៍ជាមួយ​កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១​នាក់​៖១. ឈ្មោះ ផន វិ​វង្ស ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប (​អ្នក​ទៅជា​មួយ​)​។

​ក្រោយពី​ការ​ស្តាប់​ចម្លើយ​របស់​ជនសង្ស័យ​ខាងលើ ទើប​ឈានដល់​ការស្រាវជ្រាវ​បន្ត​លុះ នៅវេលា​ម៉ោង ១១​និង​៤០ នាទី ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ថា ដា​លុច មេបញ្ជាការរង ទទួល​ការងារ​យុត្តិធម៌ សហការ​ណ៍ ជាមួយ​កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទើប​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ០៥​នាក់​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​៖១.ឈ្មោះប្រាក់ អំណត់ ហៅ ជេស អំណត់ ហៅ ធំ ភេទ​ប្រុស អាយុ២៥​ឆ្នាំ មុខរបរជាងដេរ​សំលៀកបំពាក់ទីលំនៅ​បច្ចុប្បន្នភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​(​ជនដៃដល់​)។​

២. ឈ្មោះ ប្រាក់ វិបុល ហៅ ជេស វិបុល ហៅ តូច ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ ជាងដេរ​សំលៀកបំពាក់​ទី លំនៅ​បច្ចុប្បន្ន ភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប (​ជនដៃដល់​)​។​៣. ឈ្មោះ ជា សម្បត្តិ ហៅ ឃី​ង ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ ជាងកាត់សក់ ទីលំនៅ​បច្ចុប្បន្ន ភូមិ​តាភុល សង្កាត់​ស្វាយ​ដ​ង្កំ ក្រុង​សៀមរាប ខេត្តសៀមរាប (​ជនដៃដល់​)​។​៤. ឈ្មោះ ហែម សុ​ម៉ា​វ​ត្តី ភេទ​ស្រី អាយុ ២៣​ឆ្នាំ មុខរបរ អ៊ុតសក់ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ចំបក់​ហែរ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​(​សង្សារ​ជា​សម្បត្តិ​) ។​៥. ឈ្មោះ ស៊ឹង ស្រី​ពេជ្រ ភេទ​ស្រី អាយុ ២៣​ឆ្នាំ មុខរបរ កំពុង​រៀន​ដេរ​សំលៀកបំពាក់ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប (​សង្សារ ជេស អំណត់​ហៅ​ធំ​)​។​
​មន្ត្រី​អាវុធហត្ថ​បន្តថា​ក្រោយ​ចាប់ខ្លួន​ដកហូត​វត្ថុតាង ១.​ម៉ូតូ ហុងដា​ដ្រី​ម ១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៩ ចំនួន ០២​គ្រឿង​។ ២.​អាយ​ផែត ចំនួន ០១ គ្រឿង​។​៣.​ទូរ​សព្ទ ចំនួន ០៥ គ្រឿង​។

បច្ចុប្បន្ន ជនសង្ស័យ​ចំនួន​០៦​នាក់ និង​វត្ថុតាង ខាងលើ គឺ​អង្គភាព​កងរាជអាវុធហត្ថ ខេត្តបាត់ដំបង និង​អង្គភាព​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ប្រគល់ជូន​អង្គភាព​កងរាជអាវុធហត្ថ ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​បើតាម​មន្ត្រី​អាវុធហត្ថ​បញ្ជាក់ថា ជនសង្ស័យ​ទាំង​០៦​នាក់ ខាងលើ កំពុង​ឃាត់ខ្លួន នៅ​អាវុធហត្ថ ខេត្តសៀមរាប ដើម្បី​សាកសួរក្រោយពី​ការិយាល័យជំនាញ​សាកសួរក្រុម​ជន​ខាងលើបាន​សារភាពថា ពួកខ្លួន​បានធ្វើ​សកម្មភាពកាប់​ទៅលើជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ប្រាកដ​មែន​។​
មូលហេតុ​៖​ដោយ​ក្រុម​ជនសង្ស័យ ធ្លាប់មាន​ទំនាស់​គ្នាពីមុនមកហើយ​ក្នុង​ថ្ងៃកើតហេតុគឺ​ក្រុម​ខាង​ជនរងគ្រោះបាន​ធាក់​ម៉ូតូ​ខាង​ក្រុម​ជនសង្ស័យ​ខាងលើឲ្យ​ដួលក្រោយមក​ទើប​ជនសង្ស័យតាមរក​កាប់​ជនរងគ្រោះ​។ ក្រោយពី​ធ្វើ​សកម្មភាពកាប់​រួចជនដៃដល់បាន​បាន​ជិះ​ម៉ូតូ​គេចខ្លួនដោយ​យក​កាំបិតផ្គាក់យកទៅ​គប់​ចោល​ក្នុង​ទឹកទំនប់​បង្ហារទឹក​អាង​ក្រពើ​ស្ទឹង​ខេត្តសៀមរាប​។

បច្ចុប្បន្នការិយាល័យ​ជំនាញកំពុង​កសាង​សំណុំរឿងបញ្ជូនជនសង្ស័យនិង​វត្ថុតាងទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​។
​សូមបញ្ជាក់ថា​ឃាតកម្មនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង២២​និង​០០នាទី ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុចមុខមុខ​វិទ្យាល័យ​អង្គរ ស្ថិតនៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។

ករណីនេះ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់​មានឈ្មោះពៅ វណ្ណ​នេ​ត ហៅ​ដេ​ត ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ មុខរបរ​អ្នកចំរៀង រស់នៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ដោយ​ក្រុមជនសង្ស័យ​បាន​កាប់ជនរងគ្រោះជាច្រើន​កាំបិតដូច​ចិ​ញ្ចាំ​សាច់ជ្រូក ដៃ​ម្រាមដៃ​និង​ត្រូវ​ក្បាល​និង​ករ​បណ្តាល​ឲ្យ​ស្លាប់យ៉ាង​អាណោចអាធ័ម​៕ (ដោយ៖ ​សៀមរាប​ថ្មី)​

 

 

 

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz