Banner-right
Banner-right

ស្រវឹងស្រា​មកពី​កម្មវិធី​ឡើងផ្ទះ​គេ​ពេល​ដល់ផ្ទះ​វាយ​ប្រពន្ធ​មានគភ៌​៥​ខែ​ពក​មុខ​ពក​ក្បាល​ដោយសារ​ប្រច​ណ្ឌ័​ប្រពន្ធ​អង្គុយ​ផឹកស្រា​ជាមួយ​បងប្អូន​បង្កើត​នៅផ្ទះ​ជាប់​របង​គ្នា​

(​ស្វាយរៀង​)៖​បុរស​ម្នាក់​ស្រា​ចូលខ្លួន​កើត​ភ្លើង​ប្រច័ណ្ឌ​វាយ​ប្រពន្ធ​មានពក​មុខ​ពក​ក្បាល​និង​មានគភ៌​៥​ខែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ករណីនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃទី​០៩ ខែ វិច្ឆិកា ឆ្នាំ​២០១៩​នៅផ្ទះ​របស់ខ្លួន​ស្ថិត​ក្នុងភូមិ បន្ទាយ ឃុំ កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង​។​

យោងតាម​សមត្ថកិច្ច​អោយដឹងថា​៖​នៅ​យប់កើតហេតុ​ខាងលើ​បុរស​ជា​ប្តី​បាន​ទៅ​ចូលរួម​កម្មវិធី​ឡើងផ្ទះ​គេ​។​
ប្រភព​បាន​បន្តទៀតថា​៖​លុះ​មកពី​កម្មវិធី​ឡើងផ្ទះ​គេ​មកដល់​ផ្ទះ​ស្រាប់តែ​ឃើញ​ប្រពន្ធ​របស់ខ្លួន​អង្គុយ​ផឹកស្រា​ជាមួយ​បងប្អូន​បង្កើត​ក៏​កើតជា​ភ្លើង​ប្រច័ណ្ឌ​ឈ្លោះ​ប្រ​គែ​ក​គ្នា​រហូតដល់​ប្រើ​អំពើ​ហឹ​ង្សា​តែម្តង​។​

​ហើយ​ជនបង្ក​ត្រូវជា​ប្តី​នោះ​ឈ្មោះ គង់ ធារ៉ា ភេទ​ប្រុស អាយុ៣៥​ឆ្នាំ មុខរបរ​លក់​មីឆា បាន​វាយ​ទៅលើ ប្រពន្ធ​ឈ្មោះ អ៊ុត ពិសារ ភេទ​ស្រី អាយុ៣០​ឆ្នាំ មុខរបរ​កសិករ ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ដោយ​វាយ​បោក​ប្រពន្ធ​ទៅលើ​ជញ្ជាំង​ផ្ទះ​និង​ឥដ្ឋការ៉ូ​បណ្តាលអោយ​ពក​មុខ​និង​ក្បាល​២​ទៅ​៣​កន្លែង​ហើយ​ប្រព​ន្ឋ​មានគភ៌​ពេល​៥​ខែ​។

​ដោយ​មូលហេតុ​៖​ស្រវឹងស្រា​មកពី​ឡើងផ្ទះ​គេ​រួចហើយ​ក៍មក​ដល់ផ្ទះ​ក៍បាន​វាយ​ប្រពន្ធ​តែម្តង​ដោយសារ​ប្រច​ណ្ឌ័​ប្រពន្ធ​អង្គុយ​ផឹកស្រា​ជាមួយ​បងប្អូន​បង្កើត​នៅផ្ទះ​ជាប់​របង​គ្នា​៕

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz