Banner-right
Banner-right

លោក កឹម សុខា ទទួលបានការបន្ធូរបន្ថយ ក្រោយពីបានគោរពត្រឹមត្រូវតាមកាតព្វកិច្ចរបស់តុលាការ

(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១០ វិច្ឆិកា នេះថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥សាលាដំបូងរាជធានីភ្នំពេញបានទទួលពាក្យស្នើសុំមួយច្បាប់របស់សហមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទឈ្មោះ កឹម សុខា ដែលមានខ្លឹមសារពាក់ព័ន្ឋការបិទបញ្ចប់ការស៊ើបសួរនៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៥៦៤២ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។

អ្នកនាំពាក្យបានបញ្ជាក់ថា ដោយពិទិត្យលើពាក្យស្នើសុំរបស់សហមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ ជាពិសេសត្រង់ចំណុចពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់ជនត្រូវចោទ ដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល និងម្យ៉ាងទៀត ដោយសារនាពេលកន្លងមកក្នុងពេលស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នជនត្រូវចោទបានគោរពត្រឹមត្រូវតាមកាតព្វកិច្ចទៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការឌីតិវិធីតុលាការចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចកែប្រែកាតព្វកិច្ចមួយចំនួនក្នុងដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលេខ៤៩៩៦ “គ” ដ.ព.ស ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ។

យោងតាមដីកាសម្រេចកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការលេខ៨៨០៩ “គ” ដ.ព.ស ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨៩ ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចជា ទី១, មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា ទី២, មិនត្រូវធ្វើសកម្មភាពនយោបាយ ទី៣, ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕ (ដោយ៖ ភក្តី)

អត្ថបទដែលជាប់ទាក់ទង