Banner-right
Banner-right

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីហូបអំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ

(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានដឹកនាំ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋ រួមគ្នាហូបអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ យ៉ាងសប្បាយរីករាយ នៅបរិវេណខាងមុខសាលាខេត្តប៉ៃលិន តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ឱ្យដឹងថា ការរៀបចំពិធីអកអំបុកថ្ងៃនេះ គឺដើម្បីអបអរសាទរដល់បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក៏ដូចជាបង្ហាញអំពីការសាមគ្គីរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទទួលទានអំបុកដើម្បី ការពារសន្តិភាព ការពារ ជាតិ សាសនា ព្រះមហាក្សត្រ។

លោកអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា៖ ការទទួលទានអំបុកនាពេលនេះ ក៏ជាការឆ្លើយតបចំពោះក្រុមក្បត់ជាតិ ដែលចង់បំផ្លិចបំផ្លាញ ដល់សន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកល ជនក្បត់ជាតិឡើយ។ នៅក្នុងឱកាសនោះផងដែរលោក ផាន់ ចាន់ធុល ក៍បានអំពាវនាវឱ្យ ប្រជាពលរដ្ឋរួមគ្នា ថែរក្សាសន្តិភាព និងការអភិវឌ្ឍ ដោយប្រឆាំងចំពោះក្រុមណាមួយដែលបង្កអសន្តិសុខ បំផ្លិចបំផ្លាញសន្តិភាព ដែលកំពុងមានផងដែរ៕​(ដោយ៖ សុខហៃ)

   

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz