Banner-right
Banner-right

ឡុង ជិន បាត់បង់ឱកាសឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

(ភ្នំពេញ)៖ក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី៩ វិច្ឆិកា អ្នកប្រដាល់ជើងខ្លាំងឡុង ជិនក្លិបខ្លារខិនមានរិទ្ធបានបាត់បង់ឱកាសឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់ជើងថ្មីទូចដេវីដក្លិបអារុណរះកីឡាដោយពិន្ទុនោះ។

ក្នុងការប្រកួតមានតែ៣ទឹកនោះឡុង ជិនត្រូវដេវីដវ៉ៃរាប់៨នៅទឹកទី២។ តែនៅទឹកទី៣ឡុង ជិនវ៉ៃដេវីដឲ្យអាជ្ញា
កណ្ដាលរាប់៨វិញ។បន្ទាប់ពីប្រកួតចប់ទឹកទី៣ជ័យជំនះបានទៅលើទូច ដេវីដ។ លោកផុន ផាន់ណាដែលជាគ្រូបង្វឹករបស់
ឡុង ជិនរួមទាំងម្ចាស់ក្លិបផងនោះបានជេរ និងប្រើពាក្យសំដីមិនសមរម្យចំពោះអាជ្ញាកណ្ដាលចៅក្រមព្រមទាំងអ្នកវ៉ែជួង
ទៀតផង។

នេះជាកាយវិការមួយដែលសហព័ន្ធប្រដាល់គុនខ្មែរគួរតែមានវិធានការចំពោះម្ចាស់ក្លិប គ្រូបង្វឹកដែលមិនទទួលយក
ការពិតហើយជេរប្រទិចបែបនេះ។ ប្រកួតក្នុងព្រឹត្តិការណ៍នេះដែលកូយ ឡាយ ក្លិបទ័ពឆ័ត្រយោង៩១១ ដែលត្រូវប្រកួតជាមួយស៊ន រ៉ាសគីមក្លិបរាហ៊ូ ខេត្តបាត់ដំបងនោះត្រូវបានដាក់ឲ្យប្រកួតជាមួយណាម ម៉ូរ៉ាក់ ក្លិបពន្លឺខេត្តបាត់ដំបងវិញ ដោយសារតែរ៉ាគីមមានបញ្ហាសុខ
ភាពមិនអាចប្រកួតបាន។

ការប្រកួតនេះទោះបីកូយ ឡាយ ចាញ់ក៏គេបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរព្រោះម៉ូរ៉ាក់មិនមែនជាគូប្រកួតរបស់គេឡើយ។ទោះជាយ៉ាងណាក៏កូយ ឡាយផ្ដួលណាម ម៉ូរ៉ាក់នៅទឹកទី១។ ការប្រកួតជមួយថៃវិញនោះអ្នកប្រដាល់កម្ពុជារិទ្ធ ភូលូក្លិបអាណាចក្រគុនខ្មែរ ប្រកួតឈ្នះអ្នកប្រដាល់ថៃអារ៉ាំ ប៊យ (Aram Boy)ដោយពិន្ទុ៕ (សម្រួលដោយ ៖ KS)

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz