Banner-right
Banner-right

ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចាប់អារម្មណ៍ចំពោះការចូលរួមដាល់អំបុកនៅព្រះលានជល់ដំរី ក្រុងអង្គរធំ

(សៀមរាប)៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំព្រះខែ និងបណ្តែតប្រទីប អាជ្ញាធរខេត្ត និងសប្បុរសជនបានរួមគ្នារៀបចំពិធីដាល់អំបុក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប នៅព្រះលានជល់ដំរីចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងពិធីដ៏អធិកអធមនេះ មានការដាក់តាំងបង្ហាញឧបករណ៍បុរាណដូចជាកណ្តៀវ ត្បាល់កិន ត្បាល់ក្តឿង ត្បាល់បុក ការបោកបែនស្រូវ ការច្រូតកាត់ ការលីងស្រូវ ការដល់អំបុក។ល។

នៅក្នុងព្រឹត្តិការណ៍នេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើនអ្នកបានចាប់អារម្មណ៍ និងចូលរួមកម្សាន្តសប្បាយ ថែមទាំងស្វែងយល់អំពីការច្រូតកាត់ ការបោកបែន ការលីងស្រូវ និងដាល់អំបុកដោយផ្ទាល់យ៉ាងសប្បាយរីករាយ។ មិនតែប៉ុណ្ណោះ ក៏បានចូលរួមរាំកម្សាន្តសប្បាយនឹងចង្វាក់ប្រពៃណី ចង្វាក់ប្រជាប្រិយខ្មែរផងដែរ។

សូមទស្សនាកម្រងរូបភាពពីសកម្មភាពភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមក្នុងព្រឹត្តិការណ៍ដាល់អំបុកនៅព្រះលានជល់ដំរី ក្រុងអង្គរធំដូចខាងក្រោម៖  (ដោយសៀមរាបថ្មី) (សម្រួលដោយ៖ KS)     

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz