Banner-right
Banner-right

កុមារកំព្រាឪពុកម្តាយ៤នាក់បងប្អូនរស់នៅក្នុងខ្ទមធ្លុះធ្លាយជាមួយនឹងតាយាយអាយុជាង៨០ឆ្នាំ

(កំពង់ឆ្នាំង)៖ កុមារតូចៗទាំង៤នាក់នេះ ពួកគេជាក្មេងកំព្រា ត្រូវបានឪពុកម្ដាយស្លាប់ចោលអស់ដោយទុកឱ្យពួកគេ រស់នៅជាមួយបងប្អូន៤នាក់ តូចៗក្រោមដំបូលកូនខ្ទមតូចមួយ ធ្វើអំពីជំនៀត្នោត រនាបឬស្សី ដំបូលប្រក់ស្លឹក ដែលមានសភាពលេចធ្លុះធ្លាយ ជញ្ជាំងរហែកពុកផុយ ស្ទើ ជ្រុះធ្លាក់ដល់ដី ជាមរតកបន្សល់ទុកកេរ្ត ពីឪពុកម្ដាយ ទុកឱ្យកូនតូចៗទាំង៤នាក់ សម្រាប់ជ្រកអាស្រ័យ រស់កំដរជីវិតជាបន្ត មុនពេលដែល ពួកគាត់ទាំង ពីរនាក់ព្រាត់ ឆ្ងាយពីកូនៗ ជាទីស្រលាញ់ស្មើជីវិតដោយ គ្មានថ្ងៃវិលវិញ។

ក្តីលំបាកលំបិន និងការតស៊ូរស់ដោយខ្វះភាពកក់ក្តៅ និងការថ្នាក់ថ្នម ពីឪពុកម្ដាយនេះហើយ ដែលធ្វើឲ្យពួកគេខំតស៊ូរស់ បានមួយថ្ងៃសម្រាប់ មួយថ្ងៃដើម្បីជំនះនូវព្រហ្មលិខិតតែប៉ុណ្ណោះ គ្មានសង្ឃឹមនឹងទទួលបានអនាគតភ្លឺស្វាងដូចគេ សម្រាប់ទៅថ្ងៃខាងមុខនោះឡើយ។

ក្រោយពីឪពុកម្ដាយបានលាចាកលោកនេះទៅការរស់នៅរបស់កុមារតូចៗទាំង៤នាក់ជួបការលំបាកគ្រប់ បែបយ៉ាង ដែលភារៈដ៏ធ្ងន់នេះត្រូវបានធ្លាក់ មកលើកុមារីជាបងដែលគេទើបតែមានអាយុ១៣ឆ្នាំ ក្លាយជាអ្នករ៉ាប់រងមើលការ ខុសត្រូវស្ទើរគ្រប់បែបយ៉ាងក្នុងការមើលថែប្អូនៗដែលនៅ តូចនិងត្រូវដើរស៊ីឈ្នួល ដកស្ទូងច្រូតកាត់ឲ្យគេដើម្បីរក ប្រាក់មកជួយផ្គត់ផ្គង់ជីវភាពគ្រួសារផង។

នៅពេលដែលយើងបានសួរសំនួរទៅក្មួយៗតូចៗទាំងបួននាក់ អំពីការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ថាតើក្មួយៗជួបការលំបាកអ្វីខ្លះនោះគេមិនអាច រៀបរាប់បានច្រើននោះទេគឺគ្រាន់តែបានប្រាប់យើងថា ពួកគេជាបងៗពីរនាក់ បានដើររកស៊ីឈ្នួលជួលដកស្ទូងឲគេពេលយប់ដើររករខ្យង ក្តាមតាមវាលស្រែ យកមកលក់បានប្រាក់ពី៣ទៅ៤ពាន់រៀលប្រាក់ដែលរកបានយកទៅផ្ញើនឹងយាយតាដើម្បីឲ្យគាត់យកទៅទិញអង្ក។គេក៏បានប្រាប់ទៀតថា ពួកគេទាំង៤នាក់នេះមិនដែលបានចូលសាលារៀននោះទេ តាំងតែឪពុកម្ដាយរបស់គេនៅរស់ម៉្លេះ ដោយសារតែគ្មាន ឯកសារ ដើម្បីយកទៅចុះឈ្មោះចូលរៀន ទើបតែបានចូលរៀនពីរបីថ្ងៃនេះទេ គឺក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ដោយក្មួយស្រីដែលជាបងគេ គ្រូឱ្យចូលរៀនថ្នាក់ទី៦ រីឯក្មួយស្រីបន្ទាប់ គ្រូឱ្យចូលរៀនថ្នាក់ទី៣ តែម្ដង ទាំងពួកគេមិនទាន់បានចេះ ក ខ អីបន្តិចផងនោះ។

ដោយឡែកតាយាយ២នាក់ ក៏បានរៀបរាប់ឱ្យដឹងដែរថា:ពួកគាត់គឺជាយាយតារបស់ចៅៗទាំងបួននាក់នេះ ចាប់តាំងពីឪពុកម្ដាយរបស់ គេស្លាប់ចោលអស់ទៅ គាត់ទាំងពីរនាក់តែងតែជួយមើលការខុសត្រូវ ប៉ុន្តែមិនបានដិតដល់នោះទេ ដោយសារតែ ទី១,គាត់ទាំងពីរនាក់តាយាយ ចាស់ៗអស់ហើយ តាមានអាយុ ៨៥ឆ្នាំយាយមានអាយុជាង៧០ឆ្នាំ សព្វថ្ងៃក៏មានជំងឺប្រចាំកាយមួយថ្ងៃកាត់ មួយថ្ងៃកោរ ម្យ៉ាងគាត់គ្មានផ្ទះ សម្បែង រស់នៅនឹងគេទេ សព្វថ្ងៃគឺស្នាក់នៅជាមួយនឹងកូនពៅហើយកូនពៅរបស់គាត់នេះទៀតសោត ក៏ជាស្ត្រីមេម៉ាយរស់នៅលើដីរបស់គេដែរ រីឯដីស្រែចំការ ទាំងកូនរួមទាំងរូបគាត់ផងក៏គ្មាននិងគេដែរ ដូច្នេះមិនអាចជួយអ្វីដល់ចៅបានច្រើននោះទេ បើថ្ងៃណា មួយម្ចាស់ដី គេដេញ ចេញទាំងគាត់ និងកូន រួមទាំងចៅៗទាំងបួននាក់ផង ត្រូវចេញទៅនៅកន្លែងផ្សេងហើយ តែមិនដឹងជាទៅរស់នៅទីណាឡើយ។

ពួកគាត់ក៏បានឱ្យដឹងទៀតថា:ឪពុកម្ដាយរបស់ពួកគេទាំង៤នាក់នេះ មានជីវភាពក្រីក្រណាស់គ្មានដីស្រែចំការឬដីភូមិ សម្រាប់ទុកឲ្យកូនកូននោះទេ ឯកជីវភាពគ្រួសារវិញមិនដែលស្គាល់ភាពធូរធារនិងគេម្ដងណាឡើយ កាលពីពួក គេនៅរស់ដោយឪពុករបស់គេមានម៉ូតូសាន់យ៉ាន់ចាស់មួយ គ្រឿងបានដើរទិញកន្ទក់តាមរោងម៉ាស៊ីនតូចៗ ដែលនៅឆ្ងាយៗយកមកបោះឱ្យម៉ូយនៅក្នុងភូមិ។ នៅថ្ងៃមួយគេបានទៅទិញកន្ទក់នៅឯភូមិក្តុលក្នុង ស្រុកទឹកផុស ពេលត្រឡប់ មកវិញដល់ខាងជើងផ្សាររមាសរូបគេមានអាការៈអស់ កម្លាំងវិលមុខមិនអាចបន្តដំណើរទៅមុខបាន ក៏សុំរោង ប្រចាំការរបស់ប៉ូលិសនៅទីនោះដើម្បីសម្រាកបណ្ដោះអាសន្នពេលបានធូរស្បើយហើយ នឹងបន្តដំណើរ ទៅមុខទៀត តែចៃដន្យអាក្រក់ឪពុក របស់គេក៏បានស្លាប់នៅទីនោះតែម្ដងទៅ តាំងពីពេលនោះមក ម្ដាយរបស់គេក៏ បានធ្លាក់ខ្លួនឈឺ រ៉ាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំ ដោយមិនអាច ធ្វើការរកស៊ីបានរហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ម្ដាយរបស់គេក៏បានស្លាប់ចោលពួកគេទៅទៀត។

ក្តីលំបាកក្នុងការរស់នៅរបស់កុមារតូចទាំងបួននាក់ខាងលើនេះ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកយកព័ត៌មានយើង បានចុះទៅដល់ លំនៅដ្ឋានរបស់កុមារកំព្រាទាំងបួននាក់ ដែលស្ថិតនៅក្នុងភូមិសុភី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយផ្ទាល់ នឹងបាន ជួបកុមារទាំងបួននាក់ដែលពួកគេកំពុងតែស្នាក់នៅនិងកូនខ្ទម ខាងលើ នេះដោយមើលទៅទិដ្ឋភាពនៃការរស់នៅ គឺគួរឱ្យអាណិតអាសូរ ដល់ពួកគេស្ទើរមិនអាចគណនាបាន។ ឆ្លៀតឱកាសនេះដែរខ្ញុំសូមអំពាវ នាវដល់សប្បុរស់ជននានា ដែលលោកតែងតែមានចិត្តសប្បុរស ធម៌ជាពិសេសគោរពស្នើសុំដល់ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ដែលជានិច្ចជាកាលលោកតែងតែយកចិត្តទុកដាក់ សម្រាលនូវទុក្ខលំបាកដល់ ពលរដ្ឋក្រីក្រជាពិសេស លោកតែងតែ មានចិត្តសន្តោសប្រណីចំពោះកុមារកំព្រាគ្មានទីពឹង ដូចនេះសូមលោកមេត្តាជួយឧបត្ថម្ភនូវគ្រឿង ឧបភោគបរិភោគ និងសម្ភារៈសិក្សាដល់កុមារកំព្រាតូចៗទាំងបួននាក់នេះ តាមរយៈកាកបាទក្រហមដោយក្តីគោរព៕
(ដោយ៖សុក្ខារិន) (សម្រួលដោយ៖ KS)

 

 

 

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz