Banner-right
Banner-right

នាយករដ្ឋមន្ត្រី លី៖ PAP មិនខ្លាចធ្វើអ្វីដែលត្រឹមត្រូវសំរាប់សិង្ហបុរី

(អន្តរជាតិ)៖ គណបក្សសកម្មភាពប្រជាជន (PAP) មិនត្រូវខ្លាចធ្វើអ្វីដែលត្រឹមត្រូវសំរាប់សិង្ហបុរីឡើយ តាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong កាលពីថ្ងៃអាទិត្យ (១០ វិច្ឆិកា) ក្នុងកិច្ចប្រជុំបក្ស PAP ដែលមានការចូលរួមពីសមាជិក និងសកម្មជនរបស់បក្ស។

លើកឡើងពីគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតអោយមានការបោះឆ្នោតប្រធានាធិបតី បម្រុងសំរាប់ក្រុមជាតិសាសន៍ណាមួយ បើសិនជាក្រុមជាតិសាសន៍នោះ មិនមាននរណាម្នាក់ចេញពីក្រុម ត្រូវបានជ្រើសរើសជាប្រធានាធិបតី សំរាប់ប្រាំអាណត្តិជាប់គ្នា លោក លី ទទួលស្គាល់ថា ពលរដ្ឋសិង្ហបុរីទាំងអស់មិនយល់ព្រមតាមការសំរេចនេះទេ។ លោកនិយាយថា “ជារួម ក្នុងរយៈពេលខ្លី នបញ្ហានេះជាភាពអវិជ្ជមានខាងនយោបាយសំរាប់រដ្ឋាភិបាល សំរាប់ PAP តែវាជាផ្នែកមួយនៃអភិបាលកិច្ច។ ខ្ញុំជឿថា យើងបានធ្វើត្រឹមត្រូវហើយ”។

លោក លី គូសបញ្ជាក់ថា វានឹងមានការលំបាកជាខ្លាំងសំរាប់បេក្ខជនដែលមិនមែនជាតិចិន ដើម្បីនឹងរកបានការជាប់ឆ្នោត បើសិនជាប្រធានាធិបតីត្រូវឆ្លងកាត់ការបោះឆ្នោតជាតិ។ តំណែងប្រធានាធិបតី ជានិមត្តរូបនៃការឯកភាពជាតិ នៅក្នុងប្រទេសដែលមានជាតិសាសន៍ច្រើនមួយនេះ៕

ដោយ៖ Kosal R

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz