Banner-right
Banner-right

ផ្ទះនៅម៉ាឡេស៊ី មានតម្លៃទាបសំរាប់អ្នកទិញជាជនបរទេស

(អន្តជាតិ)៖ ជនបរទេសដែលស្វែងរកទិញអចលនទ្រព្យនៅម៉ាឡេស៊ី នៅពេលនេះ អាចដំណើរការបានហើយ ក្នុងតម្លៃប្រមាណជា ៦០០ ពាន់រីងហ្គីត ឬ ១៤៥ ពាន់ដុល្លារសហរដ្ឋ បន្ទាប់ពីរដ្ឋាភិបាល បានសំរេចកាត់បន្ថយកម្រិតចាប់ផ្តើម សំរាប់អ្នកទិញជាជនបរទេស ប្រមាណ ៤០% ដើម្បីស្រាយបញ្ហាសល់ផ្ទះនៅអគារខ្ពស់ៗ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ Lim Guan Eng ប្រកាសវិធានការណ៍នេះកាលពីខែកន្លងទៅ ពេលដែលគាត់បានគូសបង្ហាញពីថវិកាសហព័ន្ទឆ្នាំ ២០២០ នៃប្រទេសម៉ាឡេស៊ី ដោយនិយាយថា ការស្រាយបញ្ហាផ្ទះលើសពីការផ្គត់ផ្គង់ អាចនឹងជួយជម្រុញសេដ្ឋកិច្ច។ ប៉ុន្មានថ្ងៃក្រោយមក នាយករដ្ឋមន្ត្រី មហាធៀរ មហាមេដ បានព្រមានថា “វិបត្តិ” នឹងរាលដាល បើសិនជាស្រាយការលើសផ្គត់ផ្គង់នេះមិនបាន ដោយនិយាយថា “យើងត្រូវតែយកបញ្ហានេះចេញ ដើម្បីអោយទីផ្សារអចលនទ្រព្យមានសុខភាពល្អឡើងវិញ។

យើងត្រូវតែលក់ បើមិនដូចនោះទេ អ្នកអភិវឌ្ឍលំនៅដ្ឋានឹងមានអាសន្នមិនខាន”។ ឧស្សាហកម្មសំណង់លំនៅដ្ឋាន សង្ឃឹមថាការសំរេចនេះ នឹងជួយជម្រុញផ្ទះនៅអគារខ្ពស់ៗ ដែលមានតម្លៃ ៨,៣ ពាន់លានរីងហ្គីត ក្នុងទីផ្សារអចលនទ្រព្យ ដែលជាប្រពៃណីទាក់ទាញការចាប់អារម្មណ៍ពីសិង្ហបុរី ហុងកុង និងចិនដីគោក៕

ដោយ៖ kosal R

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz