Banner-right
Banner-right

ឥណ្ឌា ឃាត់ខ្លួនមនុស្សរាប់សិបនាក់ ពីការបង្ហោះតាមប្រព័ន្ធព័ត៌មានសង្គម

(អន្តរជាតិ)៖ មនុស្សរាប់សិបនាក់នៅឥណ្ឌា ត្រូវបានឃាត់ខ្លួន ពីបទសង្ស័យថាបានផ្សព្វផ្សាយដោយបង្ហោះសារចាក់ដោតតាមប្រព័ន្ធព័ត៌មានសង្គម និងបានបាញ់កាំជ្រួចអបអរ បន្ទាប់ពីតុលាការកំពូល សំរេចផ្តល់ទីតាំងសាសនាមានទំនាស់មួយ អោយទៅអ្នកកាន់សាសនាហ៊ិនឌូ តាមការប្រាប់អោយដឹងដោយប៉ូលីស កាលពីថ្ងៃអាទិត្យ (១០ វិច្ឆិកា)។

តុលាការកំពូល បានផ្តល់ទីតាំងដែលដណ្តើមគ្នាដ៏ជូរចត់ នៅក្រុង Ayodhya ភាគខាងជើង អោយទៅក្រុមកាន់សាសនាហ៊ិនឌូ កាលពីថ្ងៃសៅរ៍ ជាការធ្វើអោយកើតមានបរាជ័យ ចំពោះពួកមូស្លីម ដែលក៏អះអាងទាមទារដី ដែលធ្វើអោយមានការបះបោរបង្ហូរឈាមដ៏ធំមួយនៃប្រទេស គិតតាំងពីថ្ងៃទទួលបានឯករាជ។

ក្នុងឆ្នាំ ១៩៩២ ហ្វូងមនុស្សកាន់សាសនាហ៊ិនឌូ បានបំផ្លាញវិហារអ៊ីស្លាម Babri តាំងពីសតវត្សទី ១៦ នៅទីតាំងនោះ ធ្វើអោយកើតមានការបះបោរ ដែល មនុស្សប្រមាណ ២០០០ នាក់ ភាគច្រើនជាមូស្លីម ត្រូវបានសម្លាប់។

យ៉ាងណាក្តី បន្ទាប់ពីតុលាការសម្រេច កាលពីថ្ងៃសៅរ៍ ឬអាទិត្យ (០៩ និង ១០ វិច្ឆិកា) មនុស្ស ៣៧ នាក់ត្រូវបានចាប់ខ្លួន និងមាន ១២ ករណីហេតុការណ៍ ត្រូវបានកត់ត្រានៅរដ្ឋ Uttar Pradesh រដ្ឋដែលមានមនុស្សនៅច្រើនបំផុតនៃប្រទេសឥណ្ឌា និងជាទីតាំងនៃដីដែលមានទំនាស់ដណ្តើមគ្នា តាមការរៀបរាប់របស់ប៉ូលីស។ នៅមួយផ្នែកទៀតនៃរដ្ឋ មនុស្ស ៧ នាក់ត្រូវបានចាប់ខ្លួន ពីបទបាញ់កាំជ្រួចអបអរ និងបង្កើតអោយមានការរំខាន ព្រមដោយចែកស្ករជាការអបអរ។ ការសំរេចរបស់តុលាការ បើកផ្លូវអោយមានការសាសងសង់វិហារហ៊ិនឌូ នៅលើដីទំនាស់ ដែលជាសំណើគាំទ្រពីយូរមកហើយ ដោយបក្សជាតិនិយកហ៊ិនឌូ កំពុងកាន់អំណាចរបស់នាយករដ្ឋមន្ត្រី Narendra Modi

ដោយ៖ Kosal R

 

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz