Banner-right
Banner-right

សេតវិមាន គំរាមដាក់ទណ្ឌកម្ម បើតួរគី ទិញប្រព័ន្ធការពារកាំជ្រួចរុស្ស៊ី

(អន្តរជាតិ)៖ កាលពីថ្ងៃអាទិត្យ (១០ វិច្ឆិកា) លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន និយាយថា សហរដ្ឋមានការមិនសប្បាយចិត្តអំពីការទិញ នូវប្រព័ន្ធការពារកាំជ្រួចរបស់រុស្ស៊ី និងអាចនឹងដាក់ទណ្ឌកម្មលើក្រុង អាន់ការ៉ា បើសិនជា មិន “លុបគំរោង” នោះចេញទេ។

លោកថ្លែងថា “តួរគី នឹងដឹងពីការដាក់ទណ្ឌកម្ម” ជាការនិយាយដល់ការពិន័យនានា តាមច្បាប់សហរដ្ឋ មានឈ្មោះថា “វាយបកសត្រូវរបស់អាមេរិកតាមរយៈច្បាប់ទណ្ឌកម្ម” ដែលគាត់ថា អាចនឹងឆ្លងសភា ដោយមានការគាំទ្រពីបក្សទាំងពីរយ៉ាង “លើសលប់”។

ការអធិប្បាយនេះ ធ្វើឡើងនៅមុនទស្សនកិច្ចរបស់ ប្រធានាធិបតីតួរគី Tayyip Erdogan ទៅកាន់ក្រុង វ៉ាស៊ីនតោន នៅថ្ងៃ ១៣ វិច្ឆិកា ដើម្បីជួបប្រធានាធិបតីសហរដ្ឋ ដូណាល់ ត្រាំម៍ ធ្វើការពិភាក្សាដ៏សំខាន់ ខណៈដែលសម្ព័ន្ធមិត្តទាំងពីរនៃអង្គការណាតូ កំពុងតែប្រទាំងប្រទើសគ្នាលើបញ្ហាជាច្រើន។

ការមិនចុះសំរុងគ្នាសំខានើមួយ គឺការដែលក្រុង អាន់ការ៉ា ទិញប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះ S-400 របស់រុស្ស៊ី និងដែលក្រុងវ៉ាស៊ីនតោន និយាយថា មិនស៊ីសង្វាក់គ្នាជាមួយនឹងប្រព័ន្ធការពាររបស់អង្គការណាតូ ហើយជាការគំរាមកំហែងដល់យន្តហោះចម្បាំង Lockheed Martin (LMT.N) F-35 របស់សហរដ្ឋ។ ទោះបីជាមានការគំរាមដាក់ទណ្ឌកម្មពីសហរដ្ឋ តួរគី បានចាប់ផ្តើមទទួលការបញ្ជូន S-400 ពីរុស្ស៊ីមក តាំងពីខែកក្កដាម្លេះ៕

ដោយ៖ Kosal R

 

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz