Banner-right
Banner-right

អតីតប្រេសិតប្រចាំសហប្រជាជាតិថា ជំនួយការ ត្រាំម៍ បានធ្វើអោយបាត់អំណាច

(អន្តរជាតិ)៖ ទីប្រឹក្សាកំពូលពីររូបនៃប្រធានាធិបតីសហរដ្ឋ ដូណាល់ ត្រាំម៍ បានធ្វើមិនដឹង ឬក៏ធ្វើអោយគាត់ខ្សោយ ដោយសារតែ “ពួកគេប្រឹងប្រែងដើម្បីសង្គ្រោះប្រទេស” អតីតអគ្គរដ្ឋទូត Nikki Haley ប្រចាំសហរប្រជាជាតិ បានសរសេរក្នុងសៀវភៅមួយថ្មី។

លោកស្រីអះអងាថា ទាំងរដ្ឋមន្ត្រីការបរទេសនៅពេលនោះ Rex Tillerson និងប្រមុខមន្ត្រីប្រចាំសេតវិមាន John Kelly បានរកជំនួយពីលោកស្រី ក្នុងការទប់ ឬធ្វើការវាង លោក ត្រាំម៍ តែលោកស្រីបានប្រកែក តាមការផ្សាយរបស់កាសែត the Washington Post ដែលទទួលបានសៀវភៅមួយក្បាល មានចំណងជើងថា “ដោយក្តីគោរព” នៅមុនការចេញផ្សាយនាថ្ងៃអង្គារ៍ (១២ វិច្ឆិកា)។

លោកស្រីសរសេរថា “Kelly និង Tillerson ធ្វើអោយខ្ញុំទុកចិត្តថា ពេលដែលពួកគាត់តស៊ូមតិជាមួយប្រធានាធិបតី គឺពួកគាត់ គឺពួកគាត់មិនមែនមិនស្មោះត្រង់ទេ តែពួកគាត់ប្រឹងប្រែងដើម្បីសង្គ្រោះប្រទេស”។ លោកស្រី Haley អតីតអភិបាលរដ្ឋកាលីហ្វ័រនីខាងត្បូង មានដើមកំណើតពីឥណ្ឌា បានឈប់ធ្វើការងារនៅសហប្រជាជាតិ កាលពីដំណាច់ឆ្នាំ ២០១៨ ដោយមានការស្រុះស្រួលជាមួយលោក ត្រាំម៍។

លោកស្រី ត្រូវបានគេសាទរជាញឹកញយថា ជាបេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋដ៏មានសក្តានុពលនៅថ្ងៃអនាគត។ ក្នុងសៀវភៅ លោកស្រី បានគាំទ្រការសំរេចចិត្តពីគោលនយោបាយការបរទេសរបស់លោក ត្រាំម៍ ជាច្រើន ដែលអ្នកដ៏ទៃក្នុងរដ្ឋបាលបានប្រឆាំង ក្នុងនោះមានទាំងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងដូរស្ថានទូតនៅអ។ីស្រាអែល ពី តែលអាវីវ ទៅ ហ្សេរូសាឡឹមផង៕

ដោយ៖ Kosal R

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz