Banner-right
Banner-right

ប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹកមកទើរ នៅចំណុចឆ្នេរខ្សាច់ នៅកោះកុង

(កោះកុង) ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋ ប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹកមកទើរ នៅចំណុចឆ្នេរខ្សាច់ ចម្ងាយប្រមាណ ១៥០ ម៉ែត្រពីមាត់ ព្រែកពយជប៉ុន ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។

សាកសព ពុំស្គាល់អត្តសញ្ញាណ ពាក់អាវ យឺតកីឡាព៌ណខៀវដៃខ្លីឆ្នូតលឿង ខោរកីឡាជើងខ្លី ព៌ណខៀវ និងអាវរងារពណ៌ខ្មៅពីខាងក្រៅ មានសភាពហើមស្អុយ មាន ស្នាមបែកចិញ្ចើមខាងស្តាំ និងបាក់ដើមដៃខាងស្តាំ ។ សាកសពកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីស្វែងរកសាច់ញាតិ ៕ សម្រួល៖ យុទ្ធ

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz