Banner-right
Banner-right

សេចក្តីជូនដំណឹង អាជ្ញាធរជាតិអប្សរា មិនអនុញ្ញាតឲ្យព្រលែងសត្វគ្រប់ប្រភេទចូលក្នុងកសិន្ធុប្រាសាទនានា នៅតំបន់អង្គរ

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានជូនដំណឹងឲ្យដឹងថា ចាប់ពីពេលនេះទៅ អាជ្ញាធរមិនអនុញ្ញាតឲ្យព្រលែងសត្វគ្រប់ប្រភេទចូលទៅក្នុងកសិន្ធុប្រាសាទនានានៅរមណីយដ្ឋានអង្គរនោះឡើយ។

ម្យ៉ាងវិញទៀត កសិន្ធុប្រាសាទដែលបានស្តាររួច ត្រូវបានបញ្ចូលទឹកជាប្រចាំ ដើម្បីរក្សាទឹកទុកក្នុងរដូវប្រាំង ក្នុងគោលបំណងទ្រទ្រង់រចនាសម្ព័ន្ធប្រាសាទទាំងមូលឱ្យបានរឹងមាំ។

ទន្ទឹមគ្នានេះដែរ ប្រាសាទក៏ជាកន្លែងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិផ្តិតយករូបភាពអនុស្សាវរីយ៍ ហើយក្រុមការងារបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា តែងតែមកបំពេញការងារសម្អាតវារីជាតិជាប្រចាំ។

ក្នុងន័យនេះ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងសាធារណជនទាំងអស់ មេត្តាកុំយកសត្វគ្រប់ប្រភេទទៅព្រលែងចូលក្នុងកសិន្ធុប្រាសាទជាដាច់ខាត៕ សម្រួល៖ យុទ្ធ

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz