Banner-right
Banner-right

កម្ពុជា ឈ្នះប្រ៊ុយណេ ៣-០ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U19 Championship 2020

(ភ្នំពេញ)៖ នាយប់ថ្ងៃទី១០ ខែវិច្ឆិកានេះ នៅពហុកីឡដ្ឋានជាតិ ក្រុមជម្រើសជាតិយុវជន U19 កម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិ U19 ប្រ៊ុយណេ ដោយលទ្ធផល ៣-០ ក្នុងការប្រកួតចុងក្រោយនៃវគ្គជម្រុះពានរង្វាន់ AFC U19 Championship 2020 ពូល G ។

យ៉ាងណាមិញការឈ្នះការប្រកួតនេះ កម្ពុជាឈរលេខ២ ក្នុងពូល G នេះ ក្រុមគោព្រៃជំទង់កម្ពុជា មិនទាន់អស្ឃឹមនោះទេ ពោលគឺរង់ចាំអ៊ុតក្រុមលេខ ២ នៃពូលផ្សេងៗទៀត ដើម្បីកំណត់ថា តើក្រុមលេខ២ ល្អជាងគេណាខ្លះ នឹងបានឡើងទៅជុំផ្ដាច់ព្រ័ត្រ នាឆ្នាំ២០២០ នៅប្រទេសអូបេគីស្ថាន?

ចំណែកបេក្ខភាពកក់កៅអីជុំផ្ដាច់ព្រ័ត្រពីពូល G ដែលឈរកំពូលតារាងគឺក្រុម U19 ម៉ាឡេស៊ី ដែលរកបាន ១២ពិន្ទុពេញ ក្រោយបន្ដយកឈ្នះថៃ ១-០ ល្ងាចមិញ៕ សម្រួល៖ យុទ្ធ

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz