Banner-right
Banner-right

បទល្មេីសនេសាទក្នុងទឹកដីខេត្តកំពង់ឆ្នាំងត្រូវបានគេចាត់ទុកថាជាដំបៅមហារីកខណៈខាងមន្ត្រីជំនាញជលផលគ្មានវិធានការបង្ក្រាប

(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋអ្នករកស៊ីដាក់មងចងសន្ទូចបានធ្វេីការចុះផ្សាយរិះគុណចំៗទៅប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំលោកនិហ៊ុននិងនាយខណ្ឌ័រដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងលោកលីឡាដែលអសម្ថភាពក្នុងការចុះទប់ស្កាត់បទល្មេីសនេសាទខុដច្បាប់ក្នុងទឹកដីរដ្ឋបាលគ្រប់គ្រងរបស់ខ្លួនបង្កអោយបាត់បង់នៅហ្វូងមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរនៅរយះពេលចុងក្រោយនេះផងដែរ

នេះបេីតាមការលេីករបស់ប្រជានេសាទជាលក្ខណៈគ្រួសារមួយចំនួនបាននិយាយស្រដៀងគ្នាថាឆ្នាំណាក៏ដូចឆ្នាំណាការនេសាទរបស់ពួកគាត់មិនសូវបានទទួលផលច្រេីននោះទេដោយសារតែមានក្រុមជនល្មេីសបានប្រេីប្រាស់ឧបករណ៍នេសាទល្មេីសច្បាប់ក្នុងនោះរួមមាន៖របាំងស្បៃមុង(សាច់ខៀវ) ដែលមានប្រវែងរាប់រយម៉ែត្រនិងរបាំងណរ៉ាវធ្វេីពីសាច់អួនក្រឡាញឹកដែលមានប្រវែងចាប់ពី៥០០mទៅ១០០០m មេីលទៅដាច់កន្ទុយភ្នែកដែលគេប្រេីប្រាស់គ្រប់រដូវកាលនិងរដូវប្រាំងខាងមុខនេះគេក៏អង្កេតឃេីញថាក្រុមជនល្មេីសមួយចំនួនកំពុងដេីរកាប់ប្រមូលពីព្រៃរនាម  ដែលជាតំបន់ជំរកត្រីពងមកធ្វេីជាសម្រាស់ដេីម្បីប្រមូលផ្តុំហ្វូងត្រីនារដូវខែប្រាំងបទល្មេីសនេះដែរមិនត្រឹមតែបំផ្លាញហ្វូងត្រីអោយឆាប់រលាយហិនហោចក្នុងនោះព្រៃឈើលិចទឹកដែលជាជម្រកត្រីពងកូនរលាយអស់ថែមទាំងធ្វេីអោយមានការគោករ៉កបឹងបួរទៀតផង។

តំបន់ដែលត្រូវបានក្រុមជនល្មេីសកំពុងប្រេីប្រាស់ឧបករណ៍ល្មេីសច្បាប់នេះដែរកំពុងកេីតមាននៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តកំពង់ឆ្នាំងជាប់បឹងទន្លេសាបនោះរួមមានស្រុកបរិបូរណ៍នៅចំណុចកំពុងអួរភូមិសេះស្លាប់ភូមិកំពុងព្រះនិងចំណុចជ្រួយស្លែងក្នុងឃុំឆ្នុកទ្រូមិនតិចជាងរាប់រយរបាំងនោះទេ។

រឺឯក្នុងស្រុកកំពង់លែងវិញក៏មិនខុសពីស្រុកបរិបូរណ៍ដែរច្រេីងជាងទ្វេរដងក្នុងនោះមានដូចជានៅចំណុចទន្លេរវាលភក់ចំណុចក្រឡោងចំណុចព្រែខ្នងចំណុចក្បាលអូរដូនតីផ្លូវទូកអណ្លុងកញ្ចុះនិងចំណុចវត្តខ្នងឈេីទាលពោពេញទៅដោយបទល្មេីសស្បៃមុងនិងមានប្រវែងរាប់រយម៉ែត្រឯណ្ណោះនិងស្រុកចំនួន២ទៀតដូចជាស្រុកជលគីរីនិងស្រុកកំពង់ត្រឡាចក៏មិនចាញ់គ្នាដែរ។

ពាក់ព័ន្ធនឹងករណីខាងលើនេះគេសង្ស័យថាមានការបេីកភ្លេីងខៀវពីសំណាក់ខាងមន្ត្រីជំនាញជលផលដែរមានលោកនិនហ៊ុននិងលោកលីឡាទេីបកេីតមានបទល្មេីសនេសាទច្រេីនបែបនេះផ្ទុយខុសនឹងអ្វីដែរលោកលីឡាធ្លាប់និយាយថាគ្មានបទល្មេីសសូមតែបន្តិចបេីទោះបីធ្លាប់មានការរាយការណ៍អំពីទីតាំងបទល្មេីសទាំងនេះក៏ដោយតែខាងជំនាញនៅតែធ្វេីមិនដឹង

ដែលមហាជនលេីកឡេីងថាបេីអោយខាងមន្ត្រីជំនាញទាំងនោះចុះបង្ក្រាបមិចកេីតបេីត្រូវដងត្រូវផ្លែគ្នាអស់ហេីយនោះធ្វេីតែរបាយការណ៍ថាចាបៗអស់កុហកថ្នាក់លេីទៅរួចខ្លួនហេីយចង់ផ្សាយអីផ្សាយទៅមិនឈឺក្បាលនោះទេ

ភាពទន់ខ្សោយរបស់ខាងមន្ត្រីជំនាញទាំង២នាក់ខាងលេីដែរមានលោកលីឡាជានាយខណ្ឌជលផលខេត្តកំពង់ឆ្នាំងនិងលោកនិនហ៊ុនប្រធានមន្ទីរកសិកម្មខេត្តបានធ្វេីអោយបទល្មេីសនេសាទក្នុងខេត្តមួយនេះប្រែខ្លាចទៅជាដំបៅជំងឺមហារីកដែរមិនអាចព្យាបាលបានបាត់ទៅហេីយប្រសិនបេីថ្នាក់នៅតែបណ្តែតបណ្តោយនិងមិនមានវិធានការណាមួយទៅលេីលោកលីឡានិងលោកនិនហ៊ុនទៀតនោះ

គួរណាស់ឯកឧត្តមវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនិងឯកឧត្តមអេងជាសាន្តអគ្គនាយករដ្ឋបាលជលផលមិនគួរមេីលរំលងតទៅទៀតនោះទេខណៈបទល្មេីសនេសាទប្រេីដែរប្រេីប្រាស់ឧបករណ៍ខុសច្បាប់កំពុងកេីនឡេីងយ៉ាងពេញបន្ទុកក្នុងផ្ទៃបឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំងមួយនេះ។

ជាការសុំណូមពរសូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទមេត្តាជួយទប់ស្កាត់អោយបានទាន់ពេលវេលាផងបេីមិនពុំដូច្នេះទេសម្បត្តិមច្ឆាជាតិទាំងនេះនឹងកាន់តែបាត់បង់នៅពេលខ្លីខាងមុននេះពិតជាមិនខាន៕ដោយ៖សហការរី

អត្ថបទដែលជាប់ទាក់ទង