Banner-right
Banner-right

សង្វៀនប្រជលមាន់របស់លោក សូ ឆង មន្ត្រីយោធាល្បីឈ្មោះម្នាក់កំពុងដំណើរការឡើងវិញហើយ

(កំពង់ឆ្នាំង)៖ ល្បែងប្រជលមាន់ដែលគេលេងស៊ីសងភ្នាល់លុយធំៗត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកន្លងមកធ្លាប់បញ្ជារអោយកងកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវតែធ្វើការបង្ក្រាបអោយអស់បើទោះបីម្ចាស់សង្វៀនប្រជល់មាន់មានខ្នងបង្អែកធំប៉ុណ្ណាក៏ដោយត្រូវតែបង្ក្រាបអោយខានតែបាន

ជាក់ស្តែងសង្វៀនប្រជលមាន់មួយកន្លែងកំពុងតែដំណើរការយ៉ាងរលូនដោយមិនខ្លាចញញើតនឹងច្បាប់សូម្បីតែបន្តិចនោះឡើយវាហាក់ដូចជាផ្គើននឹងអនុសាសន៍របស់សម្តេចតេជោខ្លាំងណាស់ទើបគេហ៊ានបើកល្បែងជល់មាន់ដូចនេះ។

ទីតាំងសង្វៀនបញ្ជល់មាន់ខាងលើនេះស្ថិតនៅក្នុងឃុំស្វាយស្រុកសាមគ្គីមានជយ័ខេត្តកំពង់ឆ្នាំងជាប់និងព្រំប្រទល់ស្រុកឧុត្តដុងខេត្តកំពង់ស្ពឺដែលគេស្គាល់ថាជារបស់លោកសូឆងជាមន្ត្រីយោធាថ្នាក់ធំនៅខាងគីមីសាស្ត្រនិងមានភាគហ៊ុនចូលជាមួយមន្ត្រីរដ្ឋបាលព្រៃឈើស្រុកឧត្តុង្គនិងមានមនុស្សមួយក្រុមទៀតចូលរួមផងដែរ។

បើសិនបើយើងធ្វើដំណើរតាមផ្លូវជាតិលេខ៥ឬក៏ផ្លូវជាតិលេខ៥១មកដល់ផ្លូវជាតិលេខ៤៤បត់ចូលរហូតដល់មុខសាលាឃុំព្រះស្រែជាប់ជាមួយប៉ុស្តិនគរបាលឃុំព្រះស្រែស្រុកឧុត្តដុងខេត្តកំពងើស្ពឺបត់ចូលតាមផ្លូវលំចូលទៅឆ្លងកាត់រោងចិញ្ចឹមមាន់ចិញ្ចឹមជ្រូកខាងជើងចម្ងាយជាង៣០០ម៉ែត្រនឹងទៅដល់ដីចំការមួយកន្លែងហើយគេឆ្លងតាមស្ពានឬស្សីដាក់តម្រៀបគ្នាទើបទៅដល់ទីតាំងប្រជល់មាន់នោះមានដែលប្រក់តង់ពណ៍ខៀវក្រោមដើមឈើទាលនៅក្នុងដឮសម្លេងស្រែកហ៊ោកញ្ចៀវរវៀងអ្នកភ្នាល់លុយរាប់ម៉ឺនសែនដុល្លាអាមេរិកឯណ្ណោះ។

សេចក្តីរាយការណ៍ប្រភពពីអ្នកលេងបានអោយដឹងថាបានជាគេហ៊ានមកលេងនៅលើទីតាំងខាងលើនេះគឺដោយសារតែម្ចាស់សង្វៀនអះអាងថាគេបានរត់ការបង់លុយកាក់ទៅអោយសមត្ថកិច្ចអាជ្ញាធរទាំង២ខេត្តអស់ទៅហើយ។

ដោយចំណាយឲ្យខេត្តកំពង់ឆ្នាំងជាង១ម៉ឺនដុល្លារអាមេរិកចំណែកខេត្តកំពង់ស្ពឺវិញជាប់ព្រំប្រទល់តិចគឺអស់ជិត២ពាន់ដុល្លារប៉ុណ្ណោះទេទើបគេហ៊ានបើកលេងបែបនេះដោយមិនខ្វល់។ហើយការលេងភ្នាល់លុយក្នុងមួយគូរៗចាប់ពី២ម៉ឺនដុល្លារអាមេរិកឡើងទៅរហូតដល់៥ម៉ឺនក៏មានដែរហើយក្រុមអ្នកមកលេងភាគច្រើនមកពីបណ្តាលខេត្តផ្សេងៗនិងក្នុងរាជធានីភ្នំពេញអរិយក្សត្រជាដើមហើយក្រុមអ្នកញៀនល្បែងប្រជល់មាន់ជិះសុទ្ធតែរថយន្តស៊េរីទំនើបៗនិងមិនអាចជិះទៅដល់កន្លែងជល់បានទេគឺគេយកដាក់ផ្ញើតាមផ្ទះប្រជាពលរដ្ឋមានដាក់ស្បៃពណ៌ខៀវៗដើម្បីបិតបាំងបន្លំភ្នែកសមត្ថកិច្ចទៀតផងមិនតែប៉ុណ្ណោះតាមច្រកផ្លូវនិមួយៗមានដាក់បណ្តាញរបស់គេសម្រាប់មើលមនុស្សដែលប្លែកមុខនិងរាយការណ៍ភ្លាមៗទៅកន្លែងប្រជលមាន់បើស្គាល់គ្នាគេវិញលើកដៃជាសញ្ញាទើបអោយដើរចូលយ៉ាងស្រួល។

ដោយឃើញទង្វើរញៀនល្បែងខាងលើនេះប្រជាពលរដ្ឋធ្វើការសំណូមពរដល់អាជ្ញាធរសមត្ថកិច្ចលោកអភិបាលស្រុកសាមគ្គីមានជយ័ពិសេសអភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំងលោកឈួចន្ទ័ឌឿន  ស្នងការនគបាលខេត្តកំពង់ឆ្នាំលោកឧត្តមសេនីយ៍ទោខូវលី  មេបញ្ជាការកងរាជអាវុធហត្ថខេត្តលោកឧត្តមសេនីយ៍ត្រីសាក់សារ៉ាងមេត្តាពិនិត្យនិងមានវិធានការទប់ស្កាត់ទីតាំងល្បែងបញ្ជល់មាន់មួយកន្លែងនេះផងដែលមានខ្នងបង្អែកគ្រាក់ៗនេះផងបើនៅតែបណ្តែតបណ្តោយច្បាស់ជាកើតមានករណីចោរលួចចោប្លន់ជាក់ជាមិនខានឡើយហើយចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព៩ចំណុចនៅឯណាបើល្បែងស៊ីសងនៅតែមានច៊ដូច្នេះ៕ដោយ៖សុក្ខារិន

អត្ថបទដែលជាប់ទាក់ទង