Banner-right
Banner-right

ព្រះសពរបស់សម្ដេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវីត្រូវបានដង្ហែរមកដល់រាជធានីភ្នំពេញហើយ

(ភ្នំពេញ)  នៅយប់ថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៩នេះព្រះសពសម្ដេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវីដែលជាព្រះរាជបុត្រីច្បងរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រកម្ពុជាដែលបានសោយទិវង្គតក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃដោយជរាពាធនោះត្រូវបានត្រូវដង្ហែរមកដល់រាជធានីភ្នំពេញហើយ។

សូមបញ្ជាក់ផងដែរថាមានការនិមន្តយាងនិងអញ្ជើញពីសំណាក់ថ្នាក់ដឹកនាំមន្រ្តីរាជការប្រជាពលរដ្ឋនិងសិល្បៈករសិល្បៈការិនីមកពីព្រះមរបរាជវាំងក្រសួងស្ថាប័នរដ្ឋទៅចាំទទួលព្រះសពយ៉ាងច្រើនកុះករ។

សូមជម្រាបថាសម្ដេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវីបានសោយទិវង្គតនាវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃដោយជរាពាធ។

សម្ដេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវីជាព្រះរាជបុត្រីច្បងនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រនិងអ្នកម្នាងផាត់កាញ៉ុលនាដការីនៃរបាំព្រះរាជទ្រព្យ។ព្រះអង្គត្រូវជាព្រះរៀមបង្កើតមាតាទីទៃនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖Micheal

អត្ថបទដែលជាប់ទាក់ទង