Banner-right
Banner-right

ចប់ការប្រកួត! ក្រុមជ្រើសជាតិ កម្ពុជា​ ០-២ ម្ចាស់ផ្ទះហុងកុង នៃវគ្គជម្រុះ World Cup 2022

(ភ្នំពេញ)៖ នារាត្រីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកានេះ នៅកីឡដ្ឋាន Hong Kong Stadium ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះហុងកុង ដោយលទ្ធផល ២-០ ក្នុងប្រកួតទី៥ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា។

នេះគឺជាការបរាជ័យលើកទី៥ របស់ក្រុមគោព្រៃកម្ពុជា ដោយស្មើ១ និងចាញ់៤ មិនទាន់ស្គាល់ពាក្យឈ្នះម្ដងឡើយ ឈរនៅលេខ៥ បាតតារាងនៅក្នុងព្រឹត្តិការណ៍វគ្គជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០២២ វគ្គជម្រុះពូល C។

ចំណែកហុងកុង បានស្គាល់ជ័យជម្នះលើកដំបូង ក្នុងចំណោម ៥ប្រកួត ពោលគឺឈ្នះ១ ស្មើ២ និងចាញ់២ រកបាន ៥ពិន្ទុ ។ កាលពីជើងទី១ ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតស្មើហុងកុង ១-១ នៅលើកទឹកដីរបស់ខ្លួន៕ ដោយ៖ យុទ្ធ

 

អត្ថបទដែលជាប់ទាក់ទង