Banner-right
Banner-right

ចិន ព្យួរទស្សនកិច្ចយោធាសហរដ្ឋអាម៉េរិកទៅហុងកុង

(អន្តរជាតី)៖ ចិន និយាយកាលពីថ្ងៃច័ន្ទ ទី២ ខែធ្នូ ឆ្នាំ២០១៩ថា នាវា និងយន្តហោះយោធាសហរដ្ឋអាម៉េរិក នឹងមិនត្រូវបានអនុញ្ញាតិអោយចូលហុងកុងទេ និងបានប្រកាសដាកទណ្ឌកម្មមួយចំនួនប្រឆាំងនឹងអង្គការក្រៅរដ្ឋាភិបាលជាច្រើននៃសហរដ្ឋអាម៉េរិក ពីបទជម្រុញអោយុបាតុករតវាប្រឆាំង “ប្រកាន់យកអំពើជ្រុលនិយម ហិង្សា និងឧក្រិដ្ឋ”។

វិធានការណ៍ទាំងនេះត្រូវបានប្រកាសដោយក្រសួងការបរទេសចិន ជាការឆ្លើយតបទៅអង្គការនីតិបញ្ញតិសហរដ្ឋ ដែលបានឆ្លងច្បាប់គាំទ្រការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅហុងកុង។

ចិនថា ព្យួរទុកការទទួលសំណើទស្សនកិច្ចយោធាសហរដ្ឋអាម៉េរិក ដោយមិនកំណត់ពេល និងព្រមានថានឹងមានសកម្មភាពបន្ថែមទៀតនៅពេលខាងមុខ។ អ្នកនាំពាក្យការបរទេស​ Hua Chunying ថ្លែងថា “យើងជម្រុញសហរដ្ឋអិយកែកំហុសរបស់ខ្លួន និងឈប់លូកលាន់ក្នុងកិច្ចការផ្ទៃក្នុងរបស់យើង។

ចិននឹងយកវិធានការណ៍បន្ថែម បើចាំបាច់ ដើម្បីជ្រោងស្ថេរភាព និងវិបុលភាពរបស់ ហុងកុង និងបូរណភាពទឹកដីរបស់ចិន”។

មានការព្រួយបារម្ភជាទូទៅថា ទំនាស់ស្តីពីហុងកុង អាចនឹងមានការជះឥត្ធិពលទៅលើការប្រឹងប្រែងដោយក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន ដើម្បីសម្រេចអោយបានកិច្ចព្រមព្រៀងជាបឋមមួយ ដែលអាចបន្ថយមកវិញនូវសង្គ្រាមពាណិជ្ជកម្មដែលអូសបន្លាយ រវាងសេដ្ឋកិច្ចធំបំផុតទាំងពីរនៃពិភពលោក៕ដោយ៖ កុសល

អត្ថបទដែលជាប់ទាក់ទង