Banner-right
Banner-right

ប្រធានសភាសហរដ្ឋអាម៉េរិក​ លោកស្រី​ Pelosi ប្រាប់កិច្ចប្រជុំកំពូលពីធាតុអាកាសថា “យើងមិនទៅណាទេ”  

(អន្តរជាតិ)៖ ប្រធានសភាតំនាងសហរដ្ឋអាម៉េរិក លោកាស្រី Nancy Pelosi បាននាំយកការតតាំងជាមួយប្រធានាធិបតី ដូណាល់ ត្រាំម៍ ទៅកិច្ចប្រជុំកំពូលស្តីពីធាតុអាកាសកាលពីថ្ងៃច័ន្ទ ទី២ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញ ដោយសន្យាថា សភាទាំងពីរនឹងស្រាយការឡើងកំដៅផែនដីជាការប្រញាប់ ទោះបីមានការប្រឆាំងរបស់ប្រធានាធិបតី ចំពោះកាតិកាអន្តរជាតិនោះក៏ដោយ។

លោកស្រីប្រាប់ថា ការពិភាក្សាពីអាកាសធាតុដោយអង្គការសហប្រជាជាតិ នៅប្រទេសអេស្ប៉ាញ ថា “ដោយបានមកដល់កិច្ចប្រជុំនេះ យើងចង់និយាយទៅអ្នកគ្រប់គ្នាថា យើងមិនទៅណាទេ។

សហរដ្ឋអាម៉េរិក នៅតែរក្សាខ្លួន​ក្នុង កាតិកាហ្នឹងនៅឡើយទេ”។ រដ្ឋាភិបាល និងក្រុមបរិស្ថានានា ភ្ញាក់ផ្អើលនឹងចំនាត់ការរបស់លោក ត្រាំម៍ កាលពីខែមុន ដំណើរការជាផ្លូវការនូវនីតិវិធី ដើម្បីកន្ត្រាក់សហរដ្ឋចេញ ពីកិច្ចព្រមព្រៀងឆ្នាំ ២០១៥ នៅក្រុងប៉ារីស ដើម្បីបញ្ជៀសការឡើងសីតុណ្ហភាពដ៏អន្តរាយ។

លោក ត្រាំម៍ ថា ការអនុលោមតាមកិច្ចព្រមព្រៀង នឹងធ្វើអោយប៉ះពាល់សេដ្ឋកិច្ច កំហិតសកម្មភាពផលិតករក្នុងស្រុល ខណៈដែលអ្នកធ្វើអោយខូចបរិស្ថានធំៗ ដូចចាចិន បង្កើនបំភាយឧស្ម័នធ្វើអោយឡើងកំដៅ៕ ដោយ៖ កុសល

Speaker of the House Nancy Pelosi addresses guests at an event hosted by the Economic Club of Washington in Washington, U.S., March 8, 2019. REUTERS/Kevin Lamarque – RC14D0ABBE50
អត្ថបទដែលជាប់ទាក់ទង