Banner-right
Banner-right

ក្នុងពោះត្រីបាឡែនដែលស្លាប់នៅឆ្នេរ មានសំណាត់ក្នុងសមុទ្រ ១០០ គីឡូក្រាម

(អន្តរជាតិ)៖ ត្រីបាឡែនងាប់មួយក្បាលនៅឆ្នេរសមុទ្រនៃស្កត់ឡឹន មានសំណាញ់ ខ្សែ ពែងផ្លាស្ទីក ស្បោង ស្រោមដៃ ខ្សែចងទំនិញ និងទូយោ ប្រមាណជា ១០០ គក្រ ក្នុងក្រពះ។

ត្រីបាឡែនឈ្មោលមិនទាន់ពេញរូបរាង្គ ប្រភេទមានទឹករំអិលនៅក្បាល បានស្លាប់បន្ទាប់ពីអណ្តែតទៅទើនៅកោះ Harris កាលពីថ្ងៃ ២៨ វិច្ឆិកា ពីរថ្ងៃមុនសមាជិកនៃក្រុមសត្វក្នុងសមុទ្រស្កត់ឡឹន ដែលជាអង្គការសិក្សាអង្កេតពីហេតុការណ៍អណ្តែតត្រសែតនេះ បានទៅជួប និងរកឃើញថា មានរមូរសំណាត់មួយដុំធំនៅក្នុងក្រពះ។

ប្រាប់តាម ហ្វេសប៊ុក ក្រុម SMASS និយាយថា “ពេលដែលយើងទៅដល់ ត្រីនោះបានស្លាប់ ៤៨ ម៉ោងរួចហើយ និងភាគច្រើននៃផ្នែកពោះ បានផ្ទុះចេញពីចំហៀង ពេលដែលយើងចាក់នឹងកាំបិត”។ សំណាត់នៅក្នុងពោះត្រីបាលែននោះ តាមការអះអាងរបស់ SMASS មានសភាពដូចជា បាននៅក្នុងនោះមួយរយៈពេលហើយ៕

អត្ថបទដែលជាប់ទាក់ទង