ពូទីន ចុះហត្ថលេខាលើច្បាប់ តម្រូវអោយទូរស័ព្ទ/កុំព្យូទ័រ ប្រើកម្មវិធីរុស្ស៊ី

(អន្តរជាតិ)៖ ប្រធានាធិបតីរុស្ស៊ី​វ្លាឌីមៀរ ពូទីន កាលពីថ្ងៃច័ន្ទ ទី២ ខែធ្នូ ឆ្នាំ២០១៩កន្លង បានចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ ទាមទារអោយទូរស័ព្ទឆ្លាត កុំព្យូទ័រ និងទូរទស្សន៍ឆ្លាត ដែលលក់នៅក្នុងប្រទេស តម្លើងអោយបានជាមុននូវកម្មវិធី (Apps) របស់រុស្ស៊ី។

ច្បាប់ ដែលនឹងចូលជាធរមាននៅថ្ងៃ ១ កក្កដា​ ឆ្នាំក្រោយ បានជួបនឹងការជំទាស់ពីអ្នកលក់គ្រឿងអែឡិកត្រូនិក ដែលថាការធ្វើច្បាប់នេះ មិនបានពិគ្រោះយោបល់ជាមួយពួកគេ។

ច្បាប់នោះ ត្រូវបានរៀបចំ និងពន្យល់ថា ជាមធ្យោបាយជួយអោយក្រុមហ៊ុន បច្ចេកវិទ្យាព័ត៌មាន អាចប្រកួតប្រជែងជាមួយក្រុមហ៊ុនបរទេស និងមិនចាំបាច់អោយអ្នកប្រើប្រាស់ទាញយកកម្មវិធីនានា ពេលទិញម៉ាស៊ីនថ្មីឡើយ។

រុស្ស៊ី បានដាក់អោយអនុវត្តនូវច្បាបើអ៊ីនធើណែត តឹងតែងក្នុងពេលប៉ុន្មានឆ្នាំថ្មីៗ នេះ ដោយតម្រូវអោយកម្មវិធីស្រង់/រក លុបចោលលទ្ធផលនៃការស្វែងរកមួយចំនួន សេវាទាក់ទងសារត្រូវអោយសេវាសន្តិសុខ និងបណ្តាញសង្គម ដឹងពីការប្តូរទិន្នន័យទៅជាកូដ ដើម្បីនឹងទុកទិន្នន័យអ្នកប្រើប្រាស់នៅក្នុងកុំព្យូទ័រមេ ក្នុងប្រទេស៕ ដោយ៖ កុសល