Banner-right
Banner-right

ការស្ថាបនាទីក្រុងឡើងវិញ កំពុងក្លាយជាបញ្ហាប្រឈមរួមពិតៗសម្រាប់គ្រប់ក្រុងលើពិភពលោក

(ភ្នំពេញ)៖ សន្និសីទពេញអង្គ «ការស្តារឡើងវិញ និងការអភិវឌ្ឍទីក្រុង» នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានលើកឡើងអំពីការងារស្ថាបនាទីក្រុងឡើងវិញ បាននឹងកំពុងក្លាយជាទីក្រុងប្រឈមរួមពិតៗសម្រាប់គ្រប់ក្រុងលើពិភពលោក ។

ស្ថានភាពទាំងឡាយដែលភ្នំពេញ និងគីហ្គាលីជួបប្រទះក្រោយសង្គ្រាមក្តី គ្រោះមហន្តរាយធម្មជាតិក្តី គម្រាងធំៗ ដើម្បីកែលម្អក្រុងសាជាថ្មី (ក្រុងសៀងហៃ ក្រុងឡុងដ៏ ក្រុងដេត្រ័រ) សុទ្ធតែនាំដល់ការកម្ទេច និងការកសាងឡើងវិញ ប្រកបដោយថាមភាពខ្លាំងក្លាមិនធ្លាប់ជួបប្រទះពីមុន។ ហេតុនេះហើយទើបការស្ថាបនាឡើងវិញនូវទីក្រុង បានក្លាយជាសមាសធាតុជាសរវ័ន្តមិនអាចខ្វះបាន នៃការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងន័យនេះ ហើយដែលសិក្ខាសាលានេះ ត្រូវបានបង្កើតឡើងជាពិសេស ដើម្បីផ្តោតជាសំខាន់ទៅដល់ការស្ថាបនាក្រុងឡើងវិញ ក្រោយពេលជួបមហន្តរាយធំៗ ក្រោយកើតជម្លោះ ឬគ្រោះធម្មជាតិ។ បទអន្តរាគមន៍ទាំងឡាយដែលលើកយកមកក្នុងពេលនេះ ផ្តោតជាសំខាន់លើកត្តាថាមភាព ៣ ចំណុច ជាសារវន្ត័ សម្រាប់ការស្ថាបនាឡើងវិញ ហើយវាមានភាពប្រទាក់ក្រឡាគ្នាស្និទ្ធទៅនឹងដំណាក់កាល៣​ ដែលមនុស្ស និងទីក្រុងត្រូវបានបំបែកចេញពីគ្នា។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ សិក្ខាសាលា «សមត្ថភាពធន់របស់ទីក្រុង៖ ការគិតគូរពីបញ្ហាប្រឈម នៃស្ថាបនាទីក្រុងឡើងវិញ» បានសហការជាមួយមជ្ឍមណ្ឌលសិក្សាខ្មែរ វិទ្យាស្ថាននគររូបនីយកម្មទីក្រុងប៉ារីស សមាគមដើម្បីការបណ្តុះបណ្តាល និងស្រាវជ្រាវការរៀបចំក្រុង និងនគររូបនីយកម្ម នៅសណ្ឋាគារសុខា៕

អត្ថបទដែលជាប់ទាក់ទង