Banner-right
Banner-right

យុវជនម្នាក់ត្រូវដាច់ជើងស្តាំ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យន្ធត់មួយនៅក្រុង តាខ្មៅ

(កណ្ដាល)៖ នាវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យន្ធត់មួយបានកើតឡើង នៅតាមបណ្តោយផ្លួវជាតិលេខ២ ដែលស្ថិតភូមិក្រពើហារខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល បណ្តាលឲ្យយុវជនម្នាក់ ដាច់ជើងខាងស្តាំ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល។

 

បើតាមសមត្ថកិច្ចនគរបាលចរាចរណ៍ ដែលចុះទៅពិនិត្យនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-0739 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ពីទិសដៅពីជើងទៅត្បូង។

 

លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តនោះបត់ឆ្វេង ក៏ត្រូវម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1BP-9330 បើកដោយឈ្មោះ ពៅ ពិសី ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិព្រែកឡុង សង្កាត់តាក្ដុល ក្រុងតាខ្មៅ បានបុករថយន្តចំហៀងខាងស្ដាំផ្នែកខាងមុខ។

 

សមត្ថកិច្ចដដែលខាងលើបានបញ្ជាក់ទៀតថា អ្នកបើកម៉ូតូបានរងរបួសដាច់ករជើងខាងស្ដាំ បន្ទាប់មកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ។ ចំណែកអ្នករួមដំណើរម្នាក់ទៀត បានរងរបួសស្រាល។ ដោយឡែក អ្នកបើកបររថយន្តបានគេចខ្លួនបាត់ស្រមោល។

 

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយតាមច្បាប់៕ ដោយ៖ Micheal

អត្ថបទដែលជាប់ទាក់ទង