Banner-right
Banner-right

ក្រោយសង្គ្រាម ឬគ្រោះមហន្តរាយ ការស្ថាបនាទីក្រុងត្រូវការដោះស្រាយបន្ទាន់ និងប្រញ៉ាប់បំផុតនូវបញ្ហាចាំបាច់ចំពោះមុខ

(ភ្នំពេញ)៖ ភាពបន្ទាន់នៃការស្ថាបនាទីក្រុងឡើងវិញ ជាពិសេសក្រោយសង្គ្រាម ឬក្រោយគ្រោះមហន្តរាយ រមែងទាមទារឲ្យមានការដោះស្រាយជាបន្ទាន់ និងប្រញ៉ាប់បំផុតនូវបញ្ហាចាំបាច់ចំពោះមុខ ដូចជា តម្រូវការថ្នាំសង្កូវ សេវាសុខាភិបាល ស្បៀង អាហារ និងផ្ទះសម្បែង។

ការណ៍នេះ តម្រូវឲ្យមានការសម្របសម្រួលគ្រប់ភាគី និងដៃគូពាក់ព័ន្ធ រាប់ទាំងវិស័យឯកជន អង្គការជាតិ អន្តរជាតិ ដើម្បីរៀបចំបង្កើតគំនិតផ្តួចផ្តើមថ្មីៗ ឬដើម្បីសម្របសម្រួលយន្តការអភិបាលកិច្ចនានា សំដៅធានាឲ្យបាននូវការគ្រប់គ្រងហិរញ្ញប្បទាន និងការអនុវត្តគម្រោង ប្រកបដោយប្រសិទ្ធភាព។ តែទោះបីជារឿយៗ ភាពបន្ទាន់ភាគច្រើនៗ កើតឡើងពីភាពបន្ទាន់បង្ខំដែលជាវិបាកនៃគ្រោះមហន្តរាយ តែជួនកាល វាក៏កើតឡើងពីផលវិបាកដែលបានកើតពីភាពទន់ខ្សោយរបស់ទីក្រុង ឬការខកខានមិនបានបង្ការការណ៍ទាំងនោះ។

ជាការពិត បច្ចុប្បន្នយើងមានមធ្យោបាយបច្ចេកទេស និងនយោបាយជាច្រើន សម្រាប់បង្ការគ្រោះមហន្តរាយ ឬយ៉ាងហោចណាស់ ដើម្បីត្រៀមខ្លួនពេលការណ៍ទាំងនោះកើតឡើង។ ការដាក់ចេញនូវគោលនយោបាយនគរូបនីយកម្មកទីក្រុងសម្រាប់រយៈពេលវែង អាចអនុញ្ញាតឲ្យយើងកំណត់បានមុខសញ្ញា ក៏ដូចជាបន្ថយ ឬសឹងតែអាចក្តាប់ជាប់នូវចំណុចខ្សោយនានានៃការរៀបចំទីក្រុង។

ប្រសិទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងបរិស្ថាន និងវិធីប្រើប្រាស់ដីធ្លី បម្រែបម្រួលស្ថានភាពសំណង់ និងផ្ទះសម្បែង ឬក៏សមត្ថភាពបច្ចេកទេស និងសមត្ថភាពរៀបចំស្ថាប័នរបស់អាជ្ញាធរមូលដ្ឋាន សុទ្ធសឹងតែជាកត្តាដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែដុនដាបខ្លាំងឡើងៗ ឬផ្ទុយទៅវិញ អាចកាត់បន្ថយ សភាពការទន់ខ្សោយរបស់ទីក្រុង។

ហេតុនេះហើយ ទើបការគ្រប់គ្រងហានិភ័យ ត្រូវតែរាប់ជាធាតុផ្សំជាមូលដ្ឋាននៃនយោបាយនគរូបនីយកម្ម ទុកជាប្រយោជន៍ដល់ការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃមហន្តរាយនានា។ការអភិវឌ្ឍក្រុងមួយដែលខ្វះចក្ខុវិស័យទូទៅរួម អាចនាំគម្រៀងអភិវឌ្ឍន៍ក្រុងជាច្រើន ក្លាយជាកត្តាពុះញែកដែនដី និងទៅជាជម្រៀកតូចៗ រប៉ាត់រប៉ាយដាច់ចេញពីគ្នា។

គួររំលឹកថា នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ សិក្ខាសាលា «សមត្ថភាពធន់របស់ទីក្រុង៖ ការគិតគូរពីបញ្ហាប្រឈម នៃស្ថាបនាទីក្រុងឡើងវិញ» បានសហការជាមួយមជ្ឍមណ្ឌលសិក្សាខ្មែរ, វិទ្យាស្ថាននគររូបនីយកម្មទីក្រុងប៉ារីស, សមាគម ដើម្បីការបណ្តុះបណ្តាលនិងស្រាវជ្រាវការរៀបចំក្រុង និងនគររូបនីយកម្ម នៅសណ្ឋាគារសុខា៕

 

អត្ថបទដែលជាប់ទាក់ទង