Banner-right
Banner-right

(មានវីដេអូ)៖ ពសថ្លាន់តូច ធំចំនួន៣០ក្បាល ត្រូវបានដោះលែងក្នុងតំបន់ការពារធម្មជាតិអភិរក្សជីវចម្រុះព្រៃកោះ 

(កំពង់ឆ្នាំង)៖ សត្វពសថ្លាន់តូច ធំចំនួន៣០ក្បាល ដែលជាសត្វកម្រ និងជិតផុតពូជត្រូវបានក្រុមមន្ត្រីឧទ្យានុរក្សបឹងទន្លេសាបនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងសហការណ៍ជាមួយកំលាំងអន្តរាគមន៍ចម្រុះ និងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត បានធ្វើការដោះលែងអោយទៅរសនៅក្នុងតំបន់ការពារធម្មជាតិអភិរក្សជីវចម្រុះព្រៃកោះវិញ ដែលស្ថិតក្នុងភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញ។

បើតាមសមត្ថកិច្ចចម្រុះ បានបញ្ជាក់ថា កម្លាំងបានធ្វើការដកហូតសត្វទាំងនោះពីហាងមួយចំនួននៅក្រុងភ្នំពេញ និងខ្លះទៀតយកចេញពីភ្នំតាម៉ៅហើយត្រូវបានដឹកយកមកលែងនៅតំបន់ការពារអភិរក្សដើម្បីឲ្យអោយសត្វដ៍កម្រ និងជិតផុតពូជមួយប្រភេទនេះ អាចមានឱកាសបន្តពូជនិងសម្បូណ៍ឡើងវិញ ។

សមត្ថកិច្ច​​ដដែលនោះ បានធ្វើការអំពាវនាវដល់បងប្អូនជាអ្នកនេសាទនៅក្នុងតំបន់សហគមន៍ការពារ ឬក្រៅតំបន់ក្ដីមេត្តាជួយចូលរួមថែរក្សាការពារសត្វព្រៃគ្រប់ប្រភេទដែលមានក្នុងតំបន់នេះអោយបានគង់វង្ស។

សូមបញ្ជាក់ផងដែរថាសត្វព្រៃគ្រប់ប្រភេទត្រូវបានសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបបាន បាននាំយកមកលែងនៅក្នុងតំបន់ការពារនិងអភិរក្សជាច្រើនលើកច្រើនសារមកហើយផងដែរ៕ ដោយ៖សាន្តផល្លា

អត្ថបទដែលជាប់ទាក់ទង