Banner-right
Banner-right

ចំការអំពៅ២២ហិកតានៅស្រុកស្វាយទាប ត្រូវភ្លើងឆាបឆេះស្ទើរទាំងស្រុង សង្ស័យថាមានមនុស្សលួចដុត

(ស្វាយរៀង)៖ មានករណីភ្លើងអគ្គីឆាបឆេះចំការអំពៅអស់ចំនួន២២ហិកតារបស់ក្រុមហ៊ុនមួយនៅស្រុកស្វាយទាប សមត្ថកិច្ចដាក់ការសង្ស័យថាមានមនុស្សលួចដុត។

ករណីភ្លើងឆេះចំការអំពៅនេះបានកើតឡើងនៅវេលាម៉ោង៦ និង៤៥នាទីយប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុនសុផាតសំណាង ដែលស្ថិតនៅចំណុចភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះមានរយៈពេលជាង២ម៉ោង ចាប់ពីម៉ោង៦ និង៤៥នាទីយប់រហូតដល់វេលាម៉ោង៨  និង៥៩នាទីយប់ទើបពន្លត់បានរលត់។ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបាឲ្យដឹងថា មូលហេតុមានជនមិនស្គាល់មុខលួចដុត។

បន្ទាប់ពីសមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុកម្លាំងនគបាលប៉ុស្តិ៍រដ្ឋបាលឃុំគគីរសោម សហការជាមួយនគបាលវរៈការពារព្រំដែនប៉ុស្ត៍ព្រៃតាអីចុះស្រាវជ្រាវដើម្បីចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់។

ប្រភពពីសមត្ថកិច្ចឲ្យដឹងទៀតថាអំពៅដែលឆេះទាំង២២ហិកតានោះ ត្រូវកាប់ប្រមូលផលនៅថ្ងែទី០៥ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ដោយក្រុមហ៊ុនបានយករថយន្តធុនធំមកដាក់នៅក្បែចំការអំពៅសម្រាប់ត្រៀមដឹកអំពៅចេញទៅក្រុមហ៊ុមស្ករអំពៅមួយនៅប្រទេសវៀតណាម៕ ដោយ៖ ធារ៉ា

អត្ថបទដែលជាប់ទាក់ទង