Banner-right
Banner-right

UPDATED៖ ករណីអគ្គីភ័យ នៅរោងចក្រផលិតក្តារបន្ទះ ក្នុងតំបន់សេដ្ឋកិច្ចពិសេស​ កម្លាំងនគរបាលស្រុកបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ សរុបចំនួន១០គ្រឿង

(ព្រះសីហនុ​)៖ នៅវេលាម៉ោង១០និង ៣០នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីអគ្គីភ័យមួយបានកើតឡើង ឆាបឆេះរោងចក្រឈ្មោះ Woodin wood (Cambodia) Co.,ltd ផលិតក្តារបន្ទះ កុងផ្លាកកេ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ចំពោះមុខកម្លាំងមូលដ្ឋានស្រុកព្រៃនប់ កម្លាំងនគរបាលស្រុក បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ សរុបចំនួន១០គ្រឿង: រថយន្តអ.ហខេត្ត ០២គ្រឿង រថយន្តន.បស្រុក ០២គ្រឿង រថយន្ដមូលដ្ឋានសមុទ្ររាម ០២គ្រឿង រថយន្តកំពង់ផែស្វយ័តក្រុង ០២គ្រឿង រថយន្តប្រចាំតំបន់ ០២គ្រឿង កំពុងចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ការពារកន្លែងកើតហេតុ ជួយសង្គ្រោះជាក់ស្តែង។

តាមការប្រាប់ឲ្យដឹងពីមន្រ្តីមូលដ្ឋាន គិតត្រឹមម៉ោង១១និង១០នាទី សមត្ថកិច្ចអាចគ្រប់គ្រង សភាពការណ៍បានហើយ ទប់ស្កាត់មិនឱ្យឆាបឆេះរាលដានបន្ត។

សម្ភារ:ខូចខាតរួមមាន៖ រោងដែកប្រក់ស័ង្កសី ទំហំ ៨m×៤០m, ម៉ាស៊ីនបិតក្តារ ចំនួន០១គ្រឿង និងឈើសន្លឹក ១០%៕ ដោយ៖ ស័រ

 

អត្ថបទដែលជាប់ទាក់ទង