Banner-right
Banner-right

សិស្សសាលាម្នាក់ ជិះម៉ូតូចាប់ហ្វ្រាំងបណ្តាលឲ្យដួលស្លាប់ខ្លួនឯង

(ស្វាយរៀង)៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ សិស្សសាលាម្នាក់ បានជិះម៉ូតូដួលខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ និងបានស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅផ្លូវជាតិលេខ១ ភូមិក្បាល់ថ្នាល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មិត្ត សជាធាម៉ៃសិទ្ធិ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ជនរងគ្រោះជិះម៉ូតម៉ាក អ៊ិចស្ទឺ ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើដំណើរទិសដៅពីកើតទៅលិច។ មកដល់ចំណុចកើតហេតុ បានចាប់ហ្វ្រាំងបោកដួលខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ (ពាក់មួកសុវត្ថិភាព) ហើយបានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីទុកប្រគល់ជូនគ្រួសារជនរងគ្រោះផងដែរ៕ សម្រួល៖ សង្ក្រាន្ត

អត្ថបទដែលជាប់ទាក់ទង